ខ្មែរប៉ុស្ដិ៍ Close

ខេត្តក្រចេះ ពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់តំបន់ភូមិភាគឥសាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ កំសាន្ដ & ប្លែកៗ 70

ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តក្រចេះ បានចុះផ្តិតយកទស្សនីយភាពសក្តានុពលទេសចរណ៍នានានៅសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ដែលពេលកន្លងទៅថ្មីៗនេះ។ សម្រាប់ថ្ងៃ១៩ ដល់២០ ខែឧសភា ក្រុមការងារ បន្តចុះផ្តិតយកទស្សនីយភាពសក្តានុពលទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ជាលទ្ធផល ក្រុមការងារ បានបញ្ចប់សកម្មភាពថតជាវីឌីអូកម្សាន្តរបស់ទេសចរ ចូលមកកម្សាន្តក្នុងសហគមន៍ ការបោះតង់សម្រាកលំហែ ព្រមទាំងសកម្មភាពទេសចរណ៍នានាជាច្រើនទៀតដើម្បីផលិតជាស្ពតផ្សព្វផ្សាយដល់ភ្ញៀវទេសចរកាន់តែជ្រាបទូលំទូលាយ។

បន្ថែមលើសពីនោះក្រុមការងារ បានផ្តល់ការបណ្តុះ បណ្តាលបន្ថែមលើបដិសណ្ឋារកិច្ចភ្ញៀវ ការផ្តល់សេវាកម្មម្ហូបអាហារ និងទិដ្ឋភាពសំខាន់ៗមួយចំនួនទៀត ក្នុងគោលដៅត្រៀមទទួលស្វាគមន៍ទេសចរក្នុងស្រុក ពោលគឺសម្រាប់ដំណាក់កាលស្តារស្ថានភាពទេសចរឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩មានភាពធូរស្រាលឡើងវិញ៕

អត្ថបទទាក់ទង