ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង៤ពាន់ដើមទៀតដល់សាធារណជន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 37
អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង៤ពាន់ដើមទៀតដល់សាធារណជន អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង៤ពាន់ដើមទៀតដល់សាធារណជន

កូនឈើចម្រុះសរុប ចំនួន៤,០៦០ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់ព្រះសង្ឃ រួមនិងសាធារណជន គិតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១។ ដើមឈើទាំងនោះ ត្រូវបានយកទៅដាំនៅតាមទីវត្តអារាម សាលារៀន ដីចម្ការ។ល។ កូនឈើដែលផ្តល់ជូនទាំងនោះរួមមាន៖

  • ប្រគេទកូនឈើជូនព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ចំនួន១,០០០ដើម ដើម្បីយកទៅដាំតាមបរិវេណសាលារៀននានាក្នុង ខេត្តសៀមរាប និងឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់១០០ដើម បេង១៥០ដើម ច្រេស៥០ដើម គគីរ១០០ដើម ឈើទាល១៥០ដើម កកោះ១០០ដើម និងរំដួល១៥០ដើម។
  • ផ្តល់កូនឈើជូនលោក ប្រុក ឡោង ប្រធានភូមិប្រិយ ចំនួន៤០០ដើម ដើម្បីយកទៅដាំនៅជុំវិញស្រះសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងភូមិប្រិយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១១០ដើម ធ្នង់១០០ដើម បេង៥០ដើម រំដួល១០០ដើម ថ្កុល១០ដើម ផ្ញៀវ២០ដើម និងស្តៅ១០ដើម។
  • ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរអង្គរនៃអាជ្ញាធរជាតិអប្សរា ចំនួន២៧០ដើម ដើម្បីយកទៅដាំនៅមុខបរិវេណប្រាសាទនាគព័ន្ធ និងប្រាសាទបាគង។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម រំដួល៨៥ដើម ក្ងោកតូច៧០ដើម និងជើងគោ១៥ដើម។
  • ប្រគេទកូនឈើជូនព្រះអង្គ មឺយ ចយ ព្រះគ្រូចៅអធិការវត្តស្លាតរំជ័យ ចំនួន៨២០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម ឈើទាល៣០០ដើម អង្កាញ់១០០ដើម រំដួល៥០ដើម ថ្កុល៥០ដើម និងស្តៅ២០ដើម។
  • ផ្តល់កូនឈើជូនលោក ម៉ក់ សុខា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០ដើម ដើម្បីយកទៅដាំនៅសាលាបឋមសិក្សាដូនច្រែង សិ្ថតក្នុងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ១០ដើម ឥន្ទនេល២ដើម ថ្កុល២ដើម ក្ងោកធំ២ដើម ក្ងោកតូច២ដើម និងស្តៅ២ដើម ។
  • ប្រគេទកូនរំដួលជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ចំនួន៥០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តសុវណ្ណបុទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។
  • ប្រគេទកូនឈើជូនព្រះគ្រូវិនិយរក្ខិតោ ម៉ាន់ ចាន់រ៉ា ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ព្រះស្រីឯកោរាមាធិបតី ហៅវត្តដូង ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម ធ្នង់៣០០ដើម បេង២០០ដើម គគីរ៣០០ដើម និងកកោះ២០០ដើម។

អត្ថបទទាក់ទង