ខ្មែរប៉ុស្ដិ៍ Close

Apple ចាយ​លុយ​មហាសាល​ឲ្យ​ប្រទេស​ចិន បញ្ចប់​គម្រោង​ពិសេស​មួយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ បច្ចេកវិទ្យា 71
Apple ចាយ​លុយ​មហាសាល​ឲ្យ​ប្រទេស​ចិន បញ្ចប់​គម្រោង​ពិសេស​មួយ Apple ចាយ​លុយ​មហាសាល​ឲ្យ​ប្រទេស​ចិន បញ្ចប់​គម្រោង​ពិសេស​មួយ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple បាន​ប្រកាស​ជា​ផ្លូវការ​នូវ​កញ្ចប់​ថវិកា​វិនិយោគ​​លើ «គម្រោង​ផលិត​ថាមពល​កកើត​ឡើង​វិញ» ក្នុង​ខេត្ត​ស៊ីឈ៊ូន ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្រុម​ហ៊ុន​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា គម្រោង​នេះ​អាច​ដំណើរការ​ទៅ​បាន​ជាមួយ​និង ​អ្នក​ផ្គត់​ផ្គង់​ចំនួន ១០ ​ផ្សេង​ទៀត​ដែល​មាន​ទំហំ​សាច់​ប្រាក់​សរុប​ប្រមាណ​ជា ៣០០ លាន​ដុល្លារ​ មាន​សុពលភាព​រយៈពេល ៤ ឆ្នាំ។

Apple បាន​ហៅ​គម្រោង​នេះ​ថា​ជា “មូលនិធិ​គម្រោង​ថាមពល​ស្អាត​របស់​ចិន” ដែល​ត្រូវ​បាន​ចេញ​ជា​រូបរាង​ហើយ។ ថាមពល​កកើត​ឡើង​វិញ​នេះ​ អាច​ផ្ដល់​ថាមពល​ប្រើប្រាស់​សរុប​ជាង ១ GW(ជីហ្គាវ៉ាត់) (រង្វាស់​ខ្នាត​ថាមពល​អគ្គិសនី) សម្រាប់​បម្រើ​ដល់​ប្រជាជន​ប្រទេស​ចិន ក៏​ដូច​ជា​សម្រាប់​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​បាន​ចំនួន​ ១ លាន​ផ្ទះ ដែល​ត្រូវ​បាន​ទទួល​បន្ទុក​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន DWS Group។

៤៨៥ មេហ្គាវ៉ាត់​ ដែល​ត្រូវ​ផ្តត់​ផ្គង់​ខេត្ត​ចំនួន ៦ នៅ​ប្រទេស​ចិនគឺ​ជា ចំណែក​វិនិយោគ​ធំ​មួយ​របស់​ Apple ក្នុង​គម្រោង​​ផលិត​ថាមពល​កកើត​ឡើង​វិញ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា ការបំភាយឧស្ម័ន​ទៅ​បរិយាកាសដ៏​លើស​លុប​នៅ​ចិន​​។

គម្រោង​ដ៏​ពិសេស​នេះ​ត្រូវ​បាន Apple សង្ឃឹម​ថា​នឹង​អាច​កើន​ដល់ ៤ GW(ជីហ្គាវ៉ាត់) ក្នុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

រំឮក​ដែ​រ​ថា កម្មវិធី​ផលិត​ថាមពល​កកើត​ឡើង​វិញ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ២០១៥ ដែល​មាន​សហគ្រាស​ចំនួន ២៣ ចូល​រួម​ជា​ដៃ​គូ​​​ដើម្បី​បញ្ចប់​​នូវ​​គម្រោង​នេះ​បាន​រួច​រាល់​១០០%​​​។ ចំពោះ​​អ្នក​ផ្គត់​ផ្គង់​ចំនួន ១០ នោះ​មាន​ដូច​ជា​ក្រុមហ៊ុន Catcher Technology, Compal Electronics, Corning Incorporated, Golden Arrow, Jabil, Luxshare-ICT, Pegatron, Solvay, Sunway, Communication និងក្រុមហ៊ុន​ Wistron៕

ប្រភព៖ សប្បាយ