ក្តៅៗ អស់ ៤០០០$ !!! សូមប្រុងប្រយ័ត្នអ្នកប្រើប្រាស់ (Facebook) ប្រយ័ត្នក្លាយជាជនរងគ្រោះ(មានវីដេអូ)
ករណីបទល្មើសបច្ចេកវិទ្យាដោយ Account facebook របស់លោក អាន ឈាងឡាយ ត្រូវបានជនអនាមិកធ្វើការ Hack ចូលទៅប្រើប្រាស់ដើម្បីឆបោកលុយអស់ចំនួន ៤ ពាន់ដុល្លារពីដៃរកស៊ីជំនួញរបស់គាត់។
លោក អាន ឈាងឡាយ បាននិយាយថា «នៅពេលដែលជនអនាមិកទាំងនោះធ្វើការ Hack ចូលទៅក្នុង គណនី ហ៊្វេសប៊ុករបស់គាត់ពួកគេមិនបានធ្វើសកម្មភាពអ្វីទាំងអស់ ក្នុងរយៈពេលមួយសប្តាហ៍ដើម្បីតាមដានសកម្មភាព នៃទំនាក់ទំនងដៃគូជំនួញរបស់គាត់ និងគាត់ធ្វើការផ្ញើរសារនិយាយពីការងាររកស៊ី ឆ្លៀតឱកាសនោះដែលនៅពេល ម៉ោងដែលលោក ឈាង ឡាយ មិនសូវលេងក្រុមទាំងនោះចាប់ផ្តើមធ្វើ ផ្ញើរសារទៅដៃគូរកស៊ីរបស់គាត់ដើម្បីអោយ ដៃគូរកស៊ីរបស់លោក ឈាង ឡាយ ផ្ញើរលុយ ចំនួន ២ ពាន់ដុល្លារ ចំនួន២ ដង សរុបទៅទឹឹកប្រាក់សរុប ចំនួន ៤ ពាន់ដុល្លារឯនោះ។»
លោក អាន ឈាង ឡាយ គឺជាអាជីវកបើកហាងសិប្បកម្ម លក់គ្រឿង សង្ហារឹម នៅរាជធានីភ្នំពេញ ដំបូងឡើយលោក អាន ឈាងឡាយ នៅឆ្នាំ២០១២ នៅបានបង្កើតគណនី ហ្វេសប៊ុក ត្រឹមតែលេងដើម្បីកំសាន្តអារម្មណ៍តែប៉ុណ្ណោះ។ ដល់យូរៗទៅលោកក៏បានយក បណ្តាញសង្គមហេ្វសប៊ុក មកធ្វើការជាមួយការងាររកស៊ីរបស់លោក។ លោកស្ទើរតែចំណាយពេលវេលាជាមួយវាពេញមួយថ្ងៃដើម្បីផ្សារភ្ជាប់ជាមួយរបបរកស៊ីរបស់លោក។ ដោយហេតុថា លោកនឹងដៃគូរកស៊ីជាមួយលោកធ្វើការទំនាក់ទំនងគ្នាយ៉ាងច្រើន ទុកចិត្តបំផុតដោយខ្វះការប្រុងប្រយ័ត្នតែមួយពេល ដោយមិនបានធ្វើការបញ្ជាក់គ្នាម្តងទៀតតាមប្រព័ន្ធទូរស័ព្ទដៃ។ ធ្វើអោយជនឆ្លៀត ឱកាសបានយកលុយចំនួន៤ពាន់ដុល្លារដោយមួយប៉ព្រិចភ្នែក។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) ប្រយ័ត្នក្លាយ ជាជនរងគ្រោះ ព្រោះទំនុកចិត្តផ្ញើលុយតាមឆាត Messenger មិនបានបញ្ជាក់គ្នាតាមទូរស័ព្ទ។ ជនរងគ្រោះព្រោះជនអនាមិកចូលគ្រប់គ្រងគណនីហ្វេសប៊ុក បង្ហាញបទពិសោទ។