ខ្មែរប៉ុស្ដិ៍ Close

កម្លាំងសមត្ថកិច្ចកម្ពុជា បានសហការជាមួយប៉ូលិសអន្តរជាតិ កំពុងស្វែងរកក្រុមជនអគតិដែលបាន Hack ចូល Facebook Fresh News បង្ហោះព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 54
កម្លាំងសមត្ថកិច្ចកម្ពុជា បានសហការជាមួយប៉ូលិសអន្តរជាតិ កំពុងស្វែងរកក្រុមជនអគតិដែលបាន Hack ចូល Facebook Fresh News បង្ហោះព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ កម្លាំងសមត្ថកិច្ចកម្ពុជា បានសហការជាមួយប៉ូលិសអន្តរជាតិ កំពុងស្វែងរកក្រុមជនអគតិដែលបាន Hack ចូល Facebook Fresh News បង្ហោះព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ

ឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា លោកបានទទួលពាក្យបណ្តឹងពីបណ្ដាញសារព័ត៌មាន Fresh News រួចហើយ និងកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយសុំសហការពីសមត្ថកិច្ចនៅក្រៅប្រទេស តាមរកមុខក្រុម Hacker ទាំងនោះដើម្បីកំណត់មុខសញ្ញា ឈានដល់ចាប់ខ្លួនក្រុមជនបំផ្លាញសន្តិសុខជាតិរបស់កម្ពុជានេះ។

ការបង្ហោះខ្លឹមសារ ពីក្រុមអនាមិកនៅក្រៅប្រទេសខាងលើនេះ គឺជាចេតនាក្នុងគោលបំណង និងមានចរឹកវិទ្ធង្សនា ជាពិសេសនោះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ យ៉ាងធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងឲ្យបាននោះឡើយ។

លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្ដាញសារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយពីក្រុមការងារបច្ចេកទេសរបស់យើង ធ្វើការយ៉ាងញាប់ដៃញាប់ជើង ជាលទ្ធផលយើងអាចគ្រប់គ្រង Facebook Page Fresh News និង Fresh News TV បានមកវិញហើយដោយជោគជ័យ នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាមលោក លឹម ជាវុត្ថា ក្រុម Hacker ដែលចូលវាយលុក Facebook Page របស់ Fresh News មានប្រភពចេញពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ហើយក្រុមចោរបច្ចេកទេសទំាំងនេះ បានចូលវាយលុយតាមរយៈ Facebook Account របស់បុគ្គលិក Fresh News មួយចំនួន៕