ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ជំរុញឲ្យពលរដ្ឋខ្មែរស្គាល់តំបន់ទេសចរណ៏ និងស្រឡាញ់ទឹកដីខ្លួនឯងឲ្យបានច្រើនតាមរយៈ ការរៀបចំកញ្ចប់សេវាកម្មទេសចរក្នុងស្រុក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 94
ក្រសួងទេសចរណ៍ជំរុញឲ្យពលរដ្ឋខ្មែរស្គាល់តំបន់ទេសចរណ៏ និងស្រឡាញ់ទឹកដីខ្លួនឯងឲ្យបានច្រើនតាមរយៈ ការរៀបចំកញ្ចប់សេវាកម្មទេសចរក្នុងស្រុក ក្រសួងទេសចរណ៍ជំរុញឲ្យពលរដ្ឋខ្មែរស្គាល់តំបន់ទេសចរណ៏ និងស្រឡាញ់ទឹកដីខ្លួនឯងឲ្យបានច្រើនតាមរយៈ ការរៀបចំកញ្ចប់សេវាកម្មទេសចរក្នុងស្រុក

ក្រសួងទេសចរណ៍ បាន និងកំពង់ជំរុញឲ្យក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នានាបង្កើនការរៀបចំសេវាកម្មកម្សាន្ដនៅតាមរមណីយដ្ឋានក្នុងស្រុកឲ្យបានច្រើន ខណៈការរៀបចំកញ្ចប់ទេសចរណ៏ទៅក្រៅប្រទេស មានការកើនឡើងខ្ពស់ ។

រយៈពេល ៥ឆ្នាំចុងក្រោយ ភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្ដតាមតំបន់ទេសចរណ៍នៅទូទាំងប្រទេសកើន ៦ភាគរយក្នុងមួយឆ្នាំ

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងកាលពីថ្មីៗនេះថា បច្ចុប្បន្ន ការផ្ដល់កញ្ចប់សេវាកម្មទេសចរណ៍ ទៅក្រៅប្រទេស ហាក់មានច្រើនជាងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ក្នុងស្រុក ខណៈទេសចរណ៏ក្នុងស្រុកមានសារសំខាន់ដែលមិនអាចមើលរំលងបាន ។

ឯកឧត្តម បន្តថា កញ្ចប់សេវាកម្មទេសចរណ៍ក្នុងស្រុកនេះ ត្រូវធ្វើឡើងឲ្យបានសមស្របទៅតាមជីវភាពរបស់ប្រជាជនកម្ពុជាគ្រប់កម្រិត មិនថាជាសិស្ស-និស្សិត មន្ត្រីរាជការ ឬអាជីវករនោះទេ ។សេវាកម្មនេះ ផ្ដល់ផលចំណេញលើសេដ្ឋកិច្ចជាតិ និងជាការជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាបានស្គាល់ពីទឹកដីរបស់ខ្លួនកាន់តែច្បាស់ ស្វែងយល់អំពីសារសំខាន់ និងបណ្ដុះគំនិតឲ្យពួកគាត់ចេះស្រឡាញ់ទឹកដីខ្លួនឯងតែម្តង ។

Related image

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរក្នុងស្រុកបានរួមចំណែកប្រមាណ៦០% នៃចំណូលសរុបក្នុងវិស័យទេសចរណ៍កម្ពុជា ។ កាលពីឆ្នាំ២០១៧កន្លងមក ទេសចរក្នុងស្រុកបានដើរកម្សាន្ដនៅតាមរមណីយដ្ឋាននានាជិត១១លាននាក់ ហើយជាចក្ខុវិស័យ ក្រសួងទេសចរណ៍រំពឹងថា នឹងមានទេសចរជាតិប្រមាណ១៩លាននាក់នៅឆ្នាំ២០២៥ ខាងមុខនេះ ។

អត្ថបទទាក់ទង