ខ្មែរប៉ុស្ដិ៍ Close

 ក្រសួងសុខាភិបាល ណែនាំដល់ អភិបាលរាជធានី-ខេត្ត ទាំងអស់ ជម្រុញការអប់រំសុខភាពជូនប្រជាជន និងអនុវត្ដវិធានការការពាររលកទី២ នៃការឆ្លងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 47
 ក្រសួងសុខាភិបាល ណែនាំដល់ អភិបាលរាជធានី-ខេត្ត ទាំងអស់ ជម្រុញការអប់រំសុខភាពជូនប្រជាជន និងអនុវត្ដវិធានការការពាររលកទី២ នៃការឆ្លងកូវីដ-១៩  ក្រសួងសុខាភិបាល ណែនាំដល់ អភិបាលរាជធានី-ខេត្ត ទាំងអស់ ជម្រុញការអប់រំសុខភាពជូនប្រជាជន និងអនុវត្ដវិធានការការពាររលកទី២ នៃការឆ្លងកូវីដ-១៩

ដោយមានការឯកភាពពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចេញលិខិតជម្រាបជូន លោក លោកស្រី អភិបាលរាជធានី-ខេត្ត ឲ្យជំរុញការអប់រំសុខភាពជូនដល់ប្រជាជន និងពង្រឹងការងារតាមដាន ការអនុវត្ដវិធានការការពាររលកទី២ នៃការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា។

តាមរយៈលិខិតនេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា ការចម្លងនៃវីរុសកូវីដ-១៩ នៅទូទាំងពិភពលោក បានឈានដល់កម្រិតខ្ពស់ណាស់ គឺមានជាង៤.៥លាននាក់ ដែលឆ្លង និងមានករណីស្លាប់ជាង៣០ម៉ឺននាក់ បើយោងតាមការវាយតម្លៃហានិភ័យនៃការចម្លង និងរបាយការណ៍ដោយអង្គការសុខភាព ពិភពលោក កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រសួងសុខាភិបាល បានបន្ថែមទៀតថា ស្ថានភាពចម្លងនៅក្នុងតំបន់ ក៏នៅមិនទាន់មានការធូរស្បើយដែរ ដោយសារកំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះ នៅតែបន្ត មាននៅឡើយ។

លើសពីនេះ ក្រសួងសុខាភិ​បាល បានក្រើនរម្លឹកថា ថ្វីត្បិតតែស្ថានភាពជំងឺវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ មិនមានរកឃើញករណីឆ្លងថ្មីជាងមួយខែ អ្នកឈឺបានព្យាបាលជាសះស្បើយ ១០០% និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធសឹងជាករណីនាំចូលមកពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្ន ជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតមានឡើងនូវរលកទីពីរ នៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មានបាន។

ចំពោះព័ត៌មានលម្អិត សូមអានលិខិតរបស់ក្រសួងសុខាភិបាលទាំងស្រុង៖

អត្ថបទទាក់ទង