ប្រាសាទ ព្រាមបានាន ដែលមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ខ្មែរយើង
ប្រាសាទ ព្រាមបានាន (Prabanan Temple: the SEAT of lord SHIVA) បានកសាងឡីេងដោយព្រះបាទ រាកែ ពិកាតាន (Rakai Pikatan) ក្នុងឆ្នាំ៨៥៦ នៃគ.ស លេីកោះចាវ៉ា (central Java) នៃប្រទេសឥណ្ឌូនេសីុបច្ចុប្បន្ន។ ប្រាសាទនេះត្រូវបានគេសាងសង់ឡើង សម្រាប់បូជាដល់ព្រះមហាព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ។
បើយើងក្រឡេកមើលមួយភ្លែតប្រាសាទនេះគឺមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ខ្មែរយើងផងដែរ ជាពិសេសគឺត្រង់កំពូលនៃប្រាសាទ ដែលមើលពីចម្ងាយ យើងឃើញមានប្រាសាទកំពូលប្រាំ ប្រកបដោយក្បូរក្បាច់រចនាដូចគ្នា។
អត្ថបទដោយ៖ ទី សារឿន