ទិដ្ឋភាពអបអរសាទរនៅទីក្រុងប៉ារីស ដែលក្រុមបារាំងឈ្នះពាន World Cup យប់មិញ
មនុស្សរាប់ម៉ឺននាក់បានមកជួបជុំគ្នានៅកណ្ដាលទីក្រុងប៉ារីស ដើម្បីគាំទ្រជម្រើសជាតិបារាំងលេងវគ្គផ្ដាច់ព្រ័ត្រ World Cup ជាមួយក្រូអាត។ ការប្រមូលផ្ដុំនេះពិតជាមិនខកចិត្ត ព្រោះបារាំងបានក្លាយជាម្ចាស់ជើងឯងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាលើកទី២ ក្រោយឈ្នះ ៤-២។
ភ្លើងពណ៌ក្រហម ខៀវ សដែលតំណាងឲ្យទង់ជាតិប្រទេសបារាំងបានបាញ់ទៅលើវិមានឯករាជ្យ អមដោយផ្សែងក្រហមផុតចេញពីក្រុមអ្នកគាំទ្របារាំង ធ្វើឲ្យទិដ្ឋភាពទាំងមូលស្រស់ស្អាតនិងរំភើប។ ទន្ទឹមនឹងភាពរីករាយ ក៏មានរឿងទុក្ខសោកកើតឡើងដែរ នោះគឺអ្នកគាំទ្របារាំងពីរនាក់បានស្លាប់។ បុរសវ័យ៥០ឆ្នាំបានបាក់ក ក្រោយលោតចូលប្រឡាយក្នុងទីក្រុង Annecy ខណៈបុរសម្នាក់ទៀតបាត់បង់ជីវិតដោយសារជិះឡានបុកដើមឈើ៕
ខាងក្រោមជាទិដ្ឋភាពអបអរនៅទីក្រុងប៉ារីស៖