ខ្មែរប៉ុស្ដិ៍ Close

បើចូលចិត្តមើល World Cup គួរយល់ដឹងពី បាល់ ដែលប្រើសម្រាប់វគ្គ ១៦ ក្រុមចុងក្រោយនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ កីឡា - សុខភាព 72
បើចូលចិត្តមើល World Cup គួរយល់ដឹងពី បាល់ ដែលប្រើសម្រាប់វគ្គ ១៦ ក្រុមចុងក្រោយនេះ បើចូលចិត្តមើល World Cup គួរយល់ដឹងពី បាល់ ដែលប្រើសម្រាប់វគ្គ ១៦ ក្រុមចុងក្រោយនេះ

បាល់​ World Cup នឹង​ប្រែ​មុខមាត់​ថ្មី​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ពោល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បាល់​លេង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។​

បាល់​ដែល​​ផលិត​ដោយ​ក្រុមហ៊ុន​ Adidas នេះ​មាន​ឈ្មោះ​ថា​ Telstar Mechta មាន​ការ​រចនា​ជា​ពណ៌​ក្រហម​។ Mechta ក្នុង​ភាសា​រុស្ស៊ី​មាន​ន័យ​ថា​ “ក្ដី​ស្រមៃ” ឬ​ក៏​ “មហិច្ឆតា”។ ពណ៌​ក្រហម​ត្រូវ​បាន​ជ្រើសរើស​ដោយ​ម្ចាស់​ផ្ទះ​ផ្ទាល់​ ហើយ​ Telstar Mechta មាន​ភាព​ខុស​គ្នា​ពី​បាល់​ Telstar 18 ដែល​ប្រើ​វគ្គ​ចែក​ពូល​ ត្រង់​ពណ៌​ជា​ពិសេស​។

និយាយ​ពី​បាល់​ Telstar 18 ពណ៌​ខ្មៅ​វិញ​គឺ​ Adidas ច្នៃ​ចេញ​ពី​បាល់​ World Cup ដំបូង​របស់​ខ្លួននៅ World Cup ​ឆ្នាំ​១៩៧០​ មាន​ពណ៌​.ស លាយ​ខ្មៅ​ដែល​ប្រជាជន​ខ្មែរ​និយម​ហៅ​ថា​បាល់​ “ប៉េលេ”។ Telstar 18 ​ផលិត​ឡើង​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នៃ​តំបន់​អាស៊ី។

បាល់​នេះ​បាន​បង្ហាញ​ខ្លួន​ផ្លូវ​ការ​​នៅ​ទីក្រុង​មូស្គូ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។ ពាក្យ​ថា​ Telstar ​ជា​ពាក្យ​២​រួម​បញ្ចូល​គ្នា​គឺ Tel = Television ប្រែ​ថា​ទូរទស្សន៍​ និង​ Star ប្រែ​មក​ថា​ផ្កាយ​៕