ខ្មែរប៉ុស្ដិ៍ Close

    ដើម្បីជំនួសកន្លែង Ronaldo! Real Madrid ត្រៀមលុយយ៉ាងច្រើនដើម្បីទិញកីឡាករឆ្នើមម្នាក់នេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 993
    ដើម្បីជំនួសកន្លែង Ronaldo! Real Madrid ត្រៀមលុយយ៉ាងច្រើនដើម្បីទិញកីឡាករឆ្នើមម្នាក់នេះដើម្បីជំនួសកន្លែង Ronaldo! Real Madrid ត្រៀមលុយយ៉ាងច្រើនដើម្បីទិញកីឡាករឆ្នើមម្នាក់នេះ

    ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ត្រៀម​កញ្ចប់​ទឹក​ប្រាក់​១៥០​លាន​ផោន​​ដើម្បី​ស្នើ​ទិញ​ Eden Hazard ពី Chelse ក្នុង​រដូវ​ក្ដៅ​នេះ។

    Real Madrid បាន​ចាត់​ទុក​ Hazard​ ជា​គោលដៅ​ធំ ក្នុង​ការ​មក​ធ្វើ​តារា​ថ្មី​នៅ​ក្នុង​ក្លឹប បន្ទាប់​ពី​លក់  Cristiano Ronaldo ទៅ Juventus ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ។ ម្ចាស់​ជើង​ឯក Champion League ១២​សម័យ​សង្ឃឹម ពួក​គេ​នឹង​អាច​ទិញ​បាន​ប្រធាន​ក្រុម​បែលហ្ស៊ិក​​ខាង​លើ ដែល​សល់​កុងត្រា​២​ឆ្នាំ​ទៀត​ជាមួយ Chelsea។

    Hazard​ ធ្លាប់​និយាយ​ថា គេ​ល្អ​នៅ Chelsea តែ​ក៏​មាន​មហិច្ឆតា​លេង​នៅ Bernabeu ដែរ។ បញ្ជាក់​ថា កន្លង​ទៅ​តោខៀវ​បាន​បរាជ័យ​បញ្ចុះបញ្ចូល​​ពង្រីក​កុងត្រា​ថ្មី​ជាមួយ​ Hazard​ ដោយ​ហ៊ាន​ផ្ដល់​ថ្លៃ​ពលកម្ម​៣០​ម៉ឺន​ផោន​ក្នុង​១​សប្ដាហ៍៕ ​​