ខ្មែរប៉ុស្ដិ៍ Close

បន្ទាប់ពី Ronaldo ​រក​គ្រាប់បាល់​បាន​សម្រេច​ទៅឲ្យក្រុម ​ Juventus គេបាននិយាយថា…………………….

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កីឡា - សុខភាព 1840
បន្ទាប់ពី Ronaldo ​រក​គ្រាប់បាល់​បាន​សម្រេច​ទៅឲ្យក្រុម ​ Juventus គេបាននិយាយថា…………………….បន្ទាប់ពី Ronaldo ​រក​គ្រាប់បាល់​បាន​សម្រេច​ទៅឲ្យក្រុម ​ Juventus គេបាននិយាយថា…………………….

Cristiano Ronaldo ទី​បំផុត​អាច​ទម្លាយ​សំណាញ់​ទី​ឲ្យ​ Juventus បាន​ហើយ​ក្រោយ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ Serie A សប្ដាហ៍​ទី​៤​ទល់​នឹង​ Sassuolo។ មុន​នេះ​៣​ប្រកួត​ Ronaldo ដែល​ផ្ទេរ​ពី​ Real Madrid ​តម្លៃ​ជាង​១០០​លាន​អឺរ៉ូ​មិន​អាច​​រក​គ្រាប់​​បានសូម្បី​​១​គ្រាប់​ រហូត​មាន​ការ​សង្ស័យ​ថា​រូប​គេ​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ ឬ​មិន​សម្រប​ខ្លួន​ជាមួយ​បាល់​អ៊ីតាលី​ តែ​​ Allegri អ្នក​ចាត់​ការ​ទូទៅ​ Juventus​ ចេញ​មក​អះអាង​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​នឹង​រក​គ្រាប់​បាន​នៅ​សប្ដាហ៍​នេះ​ ​ជា​លទ្ធផល​ដូច​ការ​លើក​ឡើង​របស់​​លោក​មែន​។​

បន្ទាប់​ពី​ស៊ុត​២​គ្រាប់​ឲ្យ​ក្រុម​ឈ្នះ​ Sassuolo ២​-១ កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​និយាយ​ថា៖ “ជា​ការ​ពិត​ខ្ញុំ​មាន​ភាព​តានតឹង​ជាមួយ​សម្ពាធ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ដោយ​សារ​មិន​អាច​ស៊ុត​ចូល​ចាប់​តាំង​ចាកចេញ​ពី Real Madrid។ ខ្ញុំ​សូមអរគុណ​ដល់​មិត្ត​រួម​ក្រុម​ដែល​សហការ​ និង​​គាំទ្រ​។​ ខ្ញុំ​ចង់​ស៊ុត​បញ្ចូល​ទី​ខ្លាំង​បំផុត​ ហើយ​ខ្ញុំ​រីករាយ​មែនទែនដែល​ធ្វើ​បាន​សម្រេច”៕ ​​