ខ្មែរប៉ុស្ដិ៍ Close

    Real Madrid ត្រៀមទិញ Neymar ពី PSG តែក៏នឹងដាក់លក់ខ្សែប្រយុទ្ធ Ronaldo និង Bale ផងដែរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 2022
    Real Madrid ត្រៀមទិញ Neymar ពី PSG តែក៏នឹងដាក់លក់ខ្សែប្រយុទ្ធ Ronaldo និង Bale ផងដែរReal Madrid ត្រៀមទិញ Neymar ពី PSG តែក៏នឹងដាក់លក់ខ្សែប្រយុទ្ធ Ronaldo និង Bale ផងដែរ

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Sky Sport បានអោយដឹងថា៖ ប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez នឹងបើកការដាក់លក់ខ្សែប្រយុទ្ធ Gareth Bale និងខ្សែប្រយុទ្ធ Ronaldo ដើម្បីរកលុយទិញខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមានបារាំង PSG។

    ទាំងកីឡាករ Bale និង Ronaldo បានលើកឡើងថាពួកគេអាចនឹងចាកចេញទៅ Real Madrid ក្រោយពីក្លឹបទទួលបានជ័យជំនះលើក្លឹប Liverpool ក្នុងការប្រកួតពានរង្វាន់ UEFA Champion League កាលពីថ្ងៃសៅរ៍កន្លងទៅ។​ ការលក់ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអធិរាជសរ Real Madrid អាចធ្វើអោយប្រធានក្លឹបអធិរាជសរ Real Madrid ទទួលយកបានលុយខ្លះដើម្បីទុកសម្រាប់ទិញខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមានបារាំង PSG ខណៈដែលពេលនេះក្លឹបអធិរាជសរ Real Madrid កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងខ្សែប្រយុទ្ធ Neymar ក្រោយពេលខ្សែប្រយុទ្ធ Neymar បង្ហើបប្រាប់មិត្តរួមក្រុមរបស់គេថានឹងមិនត្រលប់ទៅកាន់ PSG វិញទេ ក្រោយពេលការប្រកួតពានរង្វាន់ Fifa World Cup បញ្ចប់។