ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យ៖ ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន គ្មានទេពាក្យថា ហត់នឿយ!

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 395
អ្នកនាំពាក្យ៖ ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន គ្មានទេពាក្យថា ហត់នឿយ! អ្នកនាំពាក្យ៖ ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន គ្មានទេពាក្យថា ហត់នឿយ!

 

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា គ្មានទេពាក្យថា ហត់នឿយ, សម្តេចបានឆ្លងកាត់ ១០៥ សមរភូមិនិងរបួលធ្ងន់ ៥ ដង។

តាមរយៈសំណេរខ្លីមួយតាមបណ្តាញសង្គម នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ លោក ជា ធីរិទ្ធ បានលើកឡើងថា  «ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួលធ្ងន់ ៥ ដង»។

អ្នកនាំពាក្យសម្ដេចតេជោ បានបញ្ជាក់ថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ យកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍។ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៩៦ ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។

លោក ជា ធីរិទ្ធ បានបន្ថែមថា សម្ដេចតេជោបានដឹកនាំកម្ពុជាពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍នៅមុនកូវីដ-១៩ ។ បច្ចុប្បន្នលោកកំពុងរួមជាមួយសម្តេចធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន។ គ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់លោកជានិច្ច! ជីវិតលោក ជារបស់ជាតិខ្មែរ!

រាល់ពេលប្រចាំការ លោកតែងដំណាលឲ្យសហការីស្តាប់ពីបទពិសោធក្នុងភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេស ដោយលោកតែងរម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិនសមបើអាចរស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»៕

 

អត្ថបទទាក់ទង