ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយជឿជាក់ថា ប្រជាជនថៃ ក៏ចង់បានសន្តិភាពដូចគ្នាដែរ

ដោយ៖Sreyleak | ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 405
សម្តេចតេជោ ហ៊ុន សែន៖ បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយជឿជាក់ថា ប្រជាជនថៃ ក៏ចង់បានសន្តិភាពដូចគ្នាដែរ សម្តេចតេជោ ហ៊ុន សែន៖ បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយជឿជាក់ថា ប្រជាជនថៃ ក៏ចង់បានសន្តិភាពដូចគ្នាដែរ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈបណ្តាញសង្គមនៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា សម្តេចបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២ ហើយសម្តេចក៏បានកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា និងអរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរី CNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ម្តងទៀតថា បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយសម្តេចក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។

ទន្ទឹមនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងថា សម្តេចនឹងអង្គុយនៅបន្ទប់ធ្វើការ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ ហើយសម្តេចសង្ឃឹមថា សម្តេចនឹងមិនមានជំងឺ និងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងជួបការលំបាក៕

  

អត្ថបទទាក់ទង