ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិនិយោគិនជាតិនិងអន្តរជាតិ កុំព្រួយបារម្ភលើបញ្ហាព្រំដែនជាមួយថៃ

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ទស្សនៈ - នយោបាយ 224
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិនិយោគិនជាតិនិងអន្តរជាតិ កុំព្រួយបារម្ភលើបញ្ហាព្រំដែនជាមួយថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិនិយោគិនជាតិនិងអន្តរជាតិ កុំព្រួយបារម្ភលើបញ្ហាព្រំដែនជាមួយថៃ

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិ កុំឱ្យមានការព្រួយបារម្ភលើបញ្ហាព្រំដែនជាមួយថៃ ព្រោះរាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយ ដើម្បីថែរក្សាសុខសន្តិភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅក្នុងពិធីសំណេះសំណាលជាមួយសមាគមសហព័ន្ធអ្នកវិនិយោកម្ពុជា និងពិសាភោជនាអាហារសាមគ្គីឆ្នាំ២០២៥ ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះវិនិយោគិនទាំងអស់ដែលបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជា ដែលកំពុងមានសក្ដានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តលើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិជ្រើសរើសយកកម្ពុជា ដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងសម្របសម្រួលគ្រប់កាលៈទេសៈជួយដល់វិនិយោគិនទាំងអស់ដោយគ្មានការរើសអើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា កម្ពុជា គឺជាទីកន្លែងដែលអំណោយផល ផ្តល់កាលានុវត្តភាព សម្រាប់ការវិនិយោគ ដោយសារតែការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព លំនឹងសេដ្ឋកិច្ច និងស្ថិរភាពសង្គម ក្រោមនយោបាយឈ្នះ-ឈ្នះ ហើយរាជរដ្ឋាភិបាលប្តេជ្ញាបន្តថែរក្សានូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទទាក់ទង