ខ្មែរប៉ុស្ដិ៍ Close

ឆាប់ៗនេះ! កីឡាករឆ្នើមម្នាក់ត្រៀមចូលរួមជាមួយ Manchester City ម្ចាស់ជើងឯក Premier League

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 1316
ឆាប់ៗនេះ! កីឡាករឆ្នើមម្នាក់ត្រៀមចូលរួមជាមួយ Manchester City ម្ចាស់ជើងឯក Premier Leagueឆាប់ៗនេះ! កីឡាករឆ្នើមម្នាក់ត្រៀមចូលរួមជាមួយ Manchester City ម្ចាស់ជើងឯក Premier League

Manchester City បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​៦០​លាន​ផោន​ជាមួយ Leicester City សម្រាប់ Riyad Mahrez ខណៈ​ការ​ពិនិត្យ​សុខភាព​នឹង​រៀប​ធ្វើ​ឆាប់​ៗ។

ក្លឹប​ជើង​ឯក Premier League បាន​បរាជ័យ​​ទិញ​យក​កីឡាករ​សញ្ជាតិ​អាល់ហ្សេរី​​កាល​​ពី​ខែ​មករា​កន្លង​ទៅ ប៉ុន្តែ​ពេល​នេះ​ Mahrez កាន់​តែ​ខិតជិត​មក​កីឡដ្ឋាន Etihad Stadium មែនទែន​ហើយ​ក្នុង​រដូវ​ក្ដៅ​នេះ។ Mahrez ពេល​​​នេះ​មិន​ទាន់​ត្រលប់​ពី​​ការ​ហាត់កម្ដៅ​សាច់ដុំ​ជាមួយ Leicester នៅ​ឡើយ​ទេ។

តាម​ការ​ឲ្យ​ដឹង​ ក្លឹប​ទាំង​ពីរ Man City និង Leicester បាន​និយាយ​ចរចា​គ្នា​អស់​ហើយ ស្របពេល​កីឡាករ​វ័យ​២៧​ឆ្នាំ​គ្រោង​ផ្ទេរ​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ពេល​ពិនិត្យ​សុខភាព​រួចរាល់។ Mahrez បាន​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់ Pep Guardiola យូរ​ហើយ​ ដោយ​រដូវ​កាល​មុន​គេ​រក​បាន​១២​គ្រាប់ Assist ១០​គ្រាប់ ក្នុង​កា​បង្ហាញ​ខ្លួន​៣៤​ប្រកួត៕