ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ស្នើឱ្យក្រុមហ៊ុនកូរ៉េ នាំយកបច្ចេកវិទ្យាគ្រប់គ្រងវិស័យកសិកម្ម មកវិនិយោគនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 52
ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ស្នើឱ្យក្រុមហ៊ុនកូរ៉េ នាំយកបច្ចេកវិទ្យាគ្រប់គ្រងវិស័យកសិកម្ម មកវិនិយោគនៅកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ស្នើឱ្យក្រុមហ៊ុនកូរ៉េ នាំយកបច្ចេកវិទ្យាគ្រប់គ្រងវិស័យកសិកម្ម មកវិនិយោគនៅកម្ពុជា

កូរ៉េខាងត្បូង៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានស្នើឱ្យក្រុមហ៊ុន NongHyup របស់ប្រទេសកូរ៉េ នាំយកបច្ចេកវិទ្យានៃការរៀបចំដំណើរការ និងគ្រប់គ្រងវិស័យកសិកម្ម ដែលមាននៅប្រទេសកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ការស្នើសុំយ៉ាងដូច្នេះ ខណៈដែលលោក ឡុង ឌីម៉ង់ បានធ្វើទស្សនកិច្ច និងពិភាក្សាការងារជាមួយលោក Lee, Gyu Bo ជាក្រុមប្រឹក្សានាយកនៃសហព័ន្ធសហករកសិកម្មជាតិ (National Agricultural Cooperative Federation) របស់កូរ៉េ និងជាប្រធាននៃសាជីវកម្មយិនស៊ិន នៃខេត្តឆុងប៊ុក ជាផ្នែកមួយនៃក្រុមហ៊ុន NongHyup (NH) ដែលជាក្រុមហ៊ុនដ៏ធំមួយ របស់កូរ៉េ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។

លោក ឡុង ឌីម៉ង់ បានជម្រាបជូនពី សក្តានុពល និងឱកាសនៃការវិនិយោគលើវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន NongHyup នាំយកនូវបច្ចេកវិទ្យានៃការរៀបចំដំណើរការ និងគ្រប់គ្រងវិស័យកសិកម្មកន្លងមករបស់ខ្លួន ទៅវិនិយោគនៅប្រទេសកម្ពុជាដើម្បីទទួលបានអត្ថប្រយោជន៍ឈ្នះ-ឈ្នះទាំងអស់គ្នា គឺការបានផលចំណេញដល់ក្រុមហ៊ុន និងប្រជាជនកម្ពុជាទាំងមូល។

ឆ្លើយតបតាមការអំពាវនាវរបស់លោកឯកអគ្គរាជទូត លោក Lee, Gyu Bo ថា នឹងយកសំណើនេះ ទៅពិភាក្សាជាមួយនឹងសមាជិករបស់ខ្លួនសិន មុននឹងធ្វើដំណើរទៅកម្ពុជា ដើម្បីសិក្សាលម្អិតបន្ថែមទៀត ពីឱកាសវិនិយោគនេះ៕

អត្ថបទទាក់ទង