ខ្មែរប៉ុស្ដិ៍ Close

ត្រឹមអាយុ ៨ ឆ្នាំសោះ អាចរកចំនូលបានរាប់លានដុល្លា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 360
ត្រឹមអាយុ ៨ ឆ្នាំសោះ អាចរកចំនូលបានរាប់លានដុល្លា ត្រឹមអាយុ ៨ ឆ្នាំសោះ អាចរកចំនូលបានរាប់លានដុល្លា

Ryan ToysReview ជា Channel ដែល​មាន Subscribers ប្រមាណ ១៤ លាន​នាក់ បច្ចុប្បន្ន​ជាប់​ឈ្មោះ​ក្នុង​ចំណោម​បុគ្គល​ជើង​ខ្លាំង​ទាំង ១០ ដែល​អាច​រក​ចំណូល​បាន​ច្រើន​បំផុត​ពី YouTube។ តើ​ដំណើរ​ដើម​ទង​និង​មូលហេតុ​អ្វី​ដែល​ជំរុញ​ឲ្យ​ក្មេង​ប្រុស​តូច​នេះ អាច​មាន​ឈ្មោះ​ល្បីល្បាញ​ទល់​សព្វថ្ងៃ?

 

កើត​ក្នុង​ថ្ងៃ​ទី ៦ ​តុលា ឆ្នាំ ២០១០ ស្ថិត​ក្នុង​វ័យ ៣ ឆ្នាំ កុមារា Ryan បាន​ឃើញ​វីដេអូ​ការ​បង្ហាញ​ប្រដាប់​ក្មេង​លេង ពី Channel មាន​ឈ្មោះ​ថា EvanTubeHD (បច្ចុប្បន្ន​មាន Subscriber ប្រមាណ ៥,៤ លាន​នាក់) ហើយ​ក៏​ចោទ​សួរ​ទៅ​ម្តាយ​ថា​ហេតុអ្វី​ថ្ងៃ​ខ្លួន​មិន​អាច​ធ្វើ​រឿង​ដូច​គ្នា​នេះ​នៅ​លើ YouTube? គ្រា​នោះ​វីដេអូ​ដំបូង​របស់ Ryan ក៏​បាន​ចេញ​ផ្សាយ​ទាក់ទង​ការ​បង្ហាញ​រថភ្លើង Lego Duplo Number Trainរហូត​ទល់​បច្ចុប្បន្ន​មាន​ការ​ចុច​ទស្សនា​ជាង ៤៥ លាន​ដង។

ត្រឹម​រយៈ​ពេល​ជាង ១ ឆ្នាំ ក្នុង​ខែ​មករា ឆ្នាំ ២០១៦ គណនី Channel របស់ Ryan ទទួល​បាន Subscribers ប្រមាណ ១ លាន​នាក់ និង​ការ​ចុច View សរុប​ច្រើន​ជាង ២ ពាន់​លាន​ដង រហូត​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ម្តាយ​របស់ Ryan សម្រេច​បោះបង់​អាជីព​ជា​គ្រូ​បង្រៀន​ផ្នែក​គីមីវិទ្យា​នៅ​វិទ្យាល័យ មក​បម្រើ​ការ​ពេញ​ម៉ោង​ជាមួយ​កូន​ប្រុស​នៅ​លើ YouTube វិញ។

នា​ឆ្នាំ ២០១៧ ក្មេង​ប្រុស Ryan ជាប់​ឈ្មោះ​ជា Channel លំដាប់​ទី ៨ លើ YouTube ដែល​អាច​រក​ចំណូល​បាន ១១ លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។ សព្វថ្ងៃ​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​ប្រដាប់​ក្មេង​លេង ស្រដៀង​ទៅ​នឹង​ជើង​ខ្លាំង PewDiedie ដោយ​រាល់​វីដេអូ​នីមួយៗ​អាច​ទទួល​បាន​ការ​ចុច​ទស្សនា​រាប់​លាន​ដង ល្មម​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​លក់​ចេញ​ក៏​ថា​បាន។