សត្វទាំងនេះ មានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោក
ភពផែនដី ពោរពេញទៅដោយសត្វដើរដី , សត្វស្លាប និងសត្វល្អិតស្អាតៗ។ ទោះបីជាអ្នកខ្លាចសត្វព្រៃមួយចំនួនដូចជា សត្វខ្លា និងសត្វតោក៏ដោយ តែវាជាសត្វដែលរាក់ទាក់ ហើយមនុស្សមួយចំនួនយកវាមកចិញ្ចឹម ដូចសត្វឆ្មា និងសុនខផងដែរ។ ទោះបីជាយ៉ាងណា សត្វចិញ្ចឹមមួយចំនួនមានតម្លៃថ្លៃហួសស្មាន រហូតដល់មនុស្សភាគច្រើនគ្មានលទ្ធផលទិញយកមកចិញ្ចឹមទៀតផង។
ខាងក្រោមនេះគឺជាសត្វទាំង១០ ដែលមានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោក៖
#១ សត្វសេះ Green Monkey មានតម្លៃខ្លួន ១៦លានដុល្លារ
ជាទូទៅ វាត្រូវបានប្រើសម្រាប់ការប្រណាំងសេះ ហើយក៏បានឈ្នះជាច្រើនដងផងដែរ។
#២ សត្វស្វា De Brazza មានតម្លៃខ្លួនពី ៧ ០០០ ដល់ ១០ ០០០ដុល្លារ
ពួកវាមានសមត្ថភាពលាក់បាំងខ្លួនដ៏អស្ចារ្យ ដូច្នេះវាពិតជាលំបាកក្នុងការកំណត់ទីតាំងរបស់ពួកវា។ ពួកវារស់នៅប្រហែល ២២ឆ្នាំ។
#៣ សត្វឆ្មា Savannah មានតម្លៃខ្លួន ២៥ ០០០ដុល្លារ
សត្វឆ្មាប្រភេទនេះមានភាពស្រស់ស្អាតណាស់ ហើយប្លែកខុសពីគេទៀតផង។
#៤ សត្វគោ Missy មានតម្លៃខ្លួន ១,២លានដុល្លារ
វាមានល្បឿនលឿនខ្លាំងណាស់ រហូតអាចឈ្នះជើងឯកជាច្រើន ដូចជា Western Fall National Show North America’s Grand Champion ជាដើម។
#៥ សត្វសុនខ Sir Lancelot Encore មានតម្លៃខ្លួន ១៥៥ ០០០ដុល្លារ
#៦ សត្វសុនខ Tibetan Mastiff មានតម្លៃខ្លួន ៥៨២ ០០០ដុល្លារ
វាគឺជាសត្វសុនខគួរឲ្យស្រលាញ់ និងមានតម្លៃថ្លៃបំផុតលើពិភពលោក។ សត្វសុនខពូជកម្រមួយនេះអាចមានកម្ពស់ ៨០សង់ទីម៉ែត្រ និងទម្ងន់ ២២គីឡូក្រាម។
#៧ សត្វតោសម្បុរ.ស White Lion មានតម្លៃខ្លួន ១៣៨ ០០០ដុល្លារ
វាគឺជាពូជសត្វតោដ៏កម្របំផុត ដែលមានតែនៅក្នុងតំបន់អភិរក្សសត្វព្រៃ នៅអាហ្វ្រិកខាងត្បូងប៉ុណ្ណោះ។
#៨ សត្វកញ្ចែ Stag Beetle មានតម្លៃខ្លួន ៨៩ ០០០ដុល្លារ
វាគឺជាសត្វដ៏ចម្លែក និងពូជកម្របំផុតមួយនៅលើពិភពលោក។ វាមានទំហំ ៥ ទៅ ៧ សង់ទីម៉ែត្រប៉ុណ្ណោះ។
#៩ សត្វសេក Hyacinth Macaw មានតម្លៃខ្លួន ១៤ ០០០ដុល្លារ
សត្វសេក Macaw នេះមានដើមកំណើតនៅភាគខាងកើត និងភាពកណ្ដាលនៃទ្វីបអាមេរិកខាងត្បូង ហើយជាពូជសេក Macaw ធំបំផុតនៅលើភពផែនដីនេះ។ វាមានចំពុះដ៏រឹងមាំ ដើម្បីស៊ីអាហារធម្មជាតិរបស់វា ដូចជាគ្រាប់ធញ្ញជាតិជាដើម។ មិនតែប៉ុណ្ណោះ ចំពុះដ៏រឹងមាំរបស់ពួកវា ក៏អាចបំបែកផ្លែដូងបានដែរ។
#១០ សត្វសេក Palm Cockatoo មានតម្លៃខ្លួន ១៦ ០០០ដុល្លារ
Goliath Cockatoo ឬ Palm Cockatoo គឺជាពូជសត្វសេកសម្បុរខ្មៅ-ក្រហមធំ ដែលមានកម្ពស់ប្រហែល ៥៥ ទៅ ៦០ សង់ទីម៉ែត្រ និង ទម្ងន់ ៩ខាំ ដល់ ២គីឡូក្រាម៕