ខ្មែរប៉ុស្ដិ៍ Close

ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលអញ្ជើញ​ជា​គណៈអធិបតីក្នុង​ពិធីបើក​សិក្ខាសាលា​ស្តីពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​របស់​យុវវ័យ​ សហការ​​រៀបចំដោយ​អង្គការ​​ខេមរា និង​អង្គការ​ផែនការ​គ្រួសារ​របស់ប្រទេស​ចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 48
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលអញ្ជើញ​ជា​គណៈអធិបតីក្នុង​ពិធីបើក​សិក្ខាសាលា​ស្តីពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​របស់​យុវវ័យ​ សហការ​​រៀបចំដោយ​អង្គការ​​ខេមរា និង​អង្គការ​ផែនការ​គ្រួសារ​របស់ប្រទេស​ចិន ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលអញ្ជើញ​ជា​គណៈអធិបតីក្នុង​ពិធីបើក​សិក្ខាសាលា​ស្តីពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​របស់​យុវវ័យ​ សហការ​​រៀបចំដោយ​អង្គការ​​ខេមរា និង​អង្គការ​ផែនការ​គ្រួសារ​របស់ប្រទេស​ចិន

នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោកកឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (...) លោក ហ៊ុយ សារុណ អភិបាលរងខណ្ឌជ្រោយ​​ចង្វារ និង​​លោកស្រី ហុង ភីង ប្រធានអង្គការផែនការគ្រួសាររបស់ប្រទេសចិន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់យុវវ័យ នៅសណ្ឋាគារហ៊ីម៉ាវ៉ារីរាជធានីភ្នំពេញដែលត្រូវបានសហការ​​រៀបចំឡើងដោយអង្គការ​​ខេមរា និងអង្គការផែនការគ្រួសាររបស់ប្រទេសចិន ដើម្បីផ្តល់ការបណ្តុះបណ្តាល​​យុវជនបង្គោលចំនួន ៥០រូបមកពី​​​សង្កាត់​​​ទាំង នៃខណ្ឌជ្រោយចង្វារឱ្យបានយល់ដឹងចំណេះដឹងមូលដ្ឋាន​​អំពីសុខភាពផ្លូវភេទ និងសុខភាព​​បន្តពូជ​​របស់យុវវ័យ។

លោក កឹមរ័ត្ន វិសិដ្ឋ ក៏បានបញ្ជាក់ជូនអង្គសិក្ខាទាំងមូលអំពីតួនាទីរបស់... ដែលជាអ្នកសម្របសម្រួលរវាងអង្គការសង្គមស៊ីវិលកម្ពុជានិងអង្គការសង្គមស៊ីវិលចិនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។ ជាក់ស្តែង សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះ គឺជា​​ផ្នែកមួយនៃការអនុវត្តគម្រោងរវាងអង្គការដែលជាដៃគូសហការរបស់... និងអង្គការសង្គមស៊ីវិលចិន ក្រោមកិច្ចសម្របសម្រួលរបស់...

 

 

 

អត្ថបទទាក់ទង