ខ្មែរប៉ុស្ដិ៍ Close

ក្រុមជប៉ុនបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ យោងតាមលក្ខខណ្ឌពិសេសរបស់ FIFA

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ កីឡា - សុខភាព 473
ក្រុមជប៉ុនបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ យោងតាមលក្ខខណ្ឌពិសេសរបស់ FIFA ក្រុមជប៉ុនបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ យោងតាមលក្ខខណ្ឌពិសេសរបស់ FIFA

ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ដោយ​សារ​តែ​ពួកគេ​មាន​យុត្តិធម៌​ជាង​ក្រុម​សេណេហ្គាល់ ​ក្នុង​ពូល H ​នេះ។

ជប៉ុន​ចាញ់​ប៉ូឡូញ ១-០ ​មាន​៤​ពិន្ទុ​ក្នុង​ពូល ស្រប​ពេល​ខាង​កូឡុំប៊ី​បាន​យក​ឈ្នះ​លើ​សេណេហ្គាល់ ១-០ ​ដែរ។ ដូច្នេះ ​ពិន្ទុ​ជប៉ុន ​និង​សេណេហ្គាល់ ​មាន​៤​ពិន្ទុ​ដូច​គ្នា ​គ្រាប់​បាល់​ចំណេញ​ក៏​ដូច​គ្នា ​ហើយ​និយាយ​ពី Head-to-Head ​ក៏​ស្មើ​គ្នា​ទៀត ២-២។ ដូច្នេះ​ហើយ ​ការ​សម្រេច​នឹង​ត្រូវ​ធ្វើ​តាម​ច្បាប់ fair play ​វិញ​ម្ដង។ ​បើ​តាម​ច្បាប់​នេះ ​ជប៉ុន ​បាន​ឡើង ​ដោយសារ​តែ​ជប៉ុន​មាន​កាត​លឿង​ត្រឹម​៤​ប៉ុណ្ណោះ ​ស្រប​ពេល​ខាង​សេណេហ្គាល់​វិញ ​មាន​កាត​លឿង​៦​។

ច្បាប់​នេះ គឺ​ក្រុម​ណា​ដែល​ទទួល​បាន​កាត​លឿង​១ ​ត្រូវ​ស្មើ​នឹង​ដក​១​ពិន្ទុ។ ប្រសិន​បើ​បាន​កាត​ក្រហម ដោយ​ទទួល​បាន​កាត​លឿង​២​ក្នុង​១​ប្រកួត ​នឹង​ត្រូវ​ដក​៣​ពិន្ទុ។ មួយ​វិញ​ទៀត ​បើ​បាន​កាត​ក្រហម​ភ្លាម​ៗ​តែ​ម្ដង នោះ​នឹង​ត្រូវ​ដក​៤​ពិន្ទុ។ វិធី​កាត់​ក្ដី​របស់​ ​២​ក្រុម​នេះ ​ជា​ក្រុម​ដំបូង​ហើយ​ដែល​ត្រូវ​កាត់​ក្ដី​ដោយ​ហេតុផល ​fair play៕