ខ្មែរប៉ុស្ដិ៍ Close

    វិធី Login ចូល​​ប្រើ​គណនី​ Gmail ច្រើន​ក្នុង​ពេល​តែ​មួយ​ លើឧបករណ៍តែមួយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ បច្ចេកវិទ្យា 2584
    វិធី Login ចូល​​ប្រើ​គណនី​ Gmail ច្រើន​ក្នុង​ពេល​តែ​មួយ​ លើឧបករណ៍តែមួយវិធី Login ចូល​​ប្រើ​គណនី​ Gmail ច្រើន​ក្នុង​ពេល​តែ​មួយ​ លើឧបករណ៍តែមួយ

    Login ចូល​ប្រើ​គណនី​ Gmail មួយ​ ហើយ​ Logout បន្ទាប់​មក​ Login ចូល​គណនី​មួយ​ទៀត​ អាច​បង្ក​ភាព​ធុញទ្រាន់​។ មាន​ដំណោះស្រាយ​បើ​សិន​ចង់ Login ចូល​ប្រើ​គណនី​ Gmail ច្រើនក្នុង​ពេល​តែ​មួយ ងាយស្រួល​ប្ដូរ​ពេលបំពេញ​ការងារ​។​

    លើ​កុំព្យូទ័រ​
    បើក​ចូល Google ហើយ Sign in

    ចូល​ទៅ​កាន់​ទំព័រ​ Google នៅ​ជ្រុង​លើ​ខាងស្ដាំ​អេក្រង់​ ចុច​ប៊ូតុង​ Sign in ពណ៌ខៀវ​ រួច​ជ្រើសរើស​គណនី​មួយ​ដែល​ បាន​ Login ចូល​ពី​មុន​ ហើយ​បញ្ចូល​ពាក្យ​សម្ងាត់​ម្ដង​ទៀត​។

    ពេល​ Sign in ចូល​គណនី​ដំបូង​រួច​ ត្រលប់​ទៅ​កាន់​ទំព័រ​ដើម​វិញ​។

    បន្ថែម​គណនី

    ពេល​ Login រួច នឹង​ឃើញ​រូប​ Profile មួយ​នៅ​ជ្រុង​លើ​ខាងស្ដាំ​ > ចុច​លើ​នោះ​ រួច​ចុច​ Add Account។ Sign In ចូល​គណនី​បន្ទាប់​ ហើយ​ធ្វើ​តាម​ដំណាក់​ការ​ដដែល​។

    ដើម្បី​ប្ដូរ​ទៅ​គណនី​បាន​ Sign in នីមួយៗ​ ចុច​លើ​រូប​ Profile ម្ដង​ទៀត​ នឹង​ឃើញ​គណនី​ណាមួយ អាច​ជ្រើសរើស​យក​បាន​។

    អ្នក​ប្រហែល​សម្គាល់​ឃើញ​គណនី​ មាន​ពាក្យ​ Default នៅ​ក្បែរ​នោះ​ បង្ហាញ​ថា​ជា​គណនី​នឹង​ប្រើ​ដោយ​ស្វ័យប្រវត្តិ​ ពេល​ចូល​ប្រើ​កម្មវិធី​ Google ដំបូង​។ បើ​អ្នកចង់​កំណត់​គណនី​ណាមួយ​ជា​ Default លើកលែង​តែ​ Logout ចេញ​ឲ្យ​អស់​ ហើយ​ Sign In ប្រើ​គណនី​ចង់​កំណត់​ជា​ Default មុន​គេ​។

    លើ​ទូរសព្ទ​ iPhone និង​ Android

    ទាញ​យក​កម្មវិធី​ Gmail ហើយ​ SignIn

    បើ​ចង់​ Login ចូល​គណនី​ច្រើន​ក្នុង​ពេល​តែ​មួយ​ ត្រូវការ​ទាញ​យក​កម្មវិធី​។ ពេល​រួច​រាល់​ បើក​កម្មវិធី​ Gmail នឹង​ឃើញ​ផ្ទាំង​សម្រាប់​ SignIn > បញ្ចូល​អ៊ីមែល​ និង​ពាក្យ​សម្ងាត់​ ឬ​ ចុច​បើក​ប្រើ​គណនី​ ធ្លាប់​ Login ចូល​ពី​មុន​។ ចុច​ Add account ដើម្បី​ SignIn ចូល​គណនី​មួយ​ទៀត​ រួច​ចុច​លើ​ជម្រើស​ Google នៅ​ខាងលើ​នៃ​ទំព័រ​បាន​បង្ហាញ​ ហើយ​បញ្ចូល​ព័ត៌មាន​តាម​តម្រូវ​ការ​។ នេះ​នឹង​ SignIn ចូល​សេវាកម្ម​នានា​របស់​ Google ក្នុង​កម្មវិធី​។

    បន្ថែម​គណនី

    ដើម្បី​បន្ថែម​គណនី​ ទៅ​កាន់​កម្មវិធី​ Gmail ចុច​ប៊ូតុង​ Menu (បន្ទាត់​ផ្ដេក​ត្រួត​គ្នា​បី​នៅ​ជ្រុង​លើ​ខាងឆ្វេង​) > ចុច​លើ​គណនី​ធ្លាប់​បាន​ SignIn នៅ​ខាងលើ​ ហើយ​ចុច​ Manage accounts។ ចុច​បើក​គណនី​ណា​មួយ​ ចង់​ឃើញ​ក្នុង​កម្មវិធី​ ឬ​បន្ថែម​គណនី​មួយ​ទៀត​ ពី​ប៊ូតុង​ Add account។

    យ៉ាង​ណា​មិញ​ អ្នក​អាច​ត្រឹម​ឃើញ​សារ​អ៊ីមែល​ពី​គណនី​មួយ​ ក្នុង​ពេល​តែ​មួយ​ប៉ុណ្ណោះ​ ហើយ​ដើម្បី​ប្ដូរ​គណនី​នីមួយៗ​ ចុច​ប៊ូតុង​ Menu ម្ដង​ទៀត​ ហើយ​ចុច​រូប​គណនី​ណា​មួយ​ ចង់​ប្រើ​៕