បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ…!
រថយន្តមួយគ្រឿងបានបើករេចង្កូតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បានបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែម្តង ។ហេតុការណ៍នេះដែរបានកើតឡើងនៅវេលា១២នឹង៤៤នាទី យប់ថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០១៨ នៅសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកRAV4 ពណ៌ទឹកប្រាក ពាក់ស្លាកលេខ ភ្នំពេញ 2AE- 6871 បានធ្វើដំណើរក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់របាំងថ្មពុះចែកទ្រូងផ្លូវអស់ចំនួន 2 កង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយគ្នាជាមួយនឹងរដ្ឋ ។