ខ្មែរប៉ុស្ដិ៍ Close

    រថយន្តសេរីទំនើប២គ្រឿង បុកគ្នាពេញទំហឹងត្រង់ចំណុចផ្លូវកោង ខណៈរថយន្តLEXUS LX570ជិះបញ្ច្រាស់

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1636
    រថយន្តសេរីទំនើប២គ្រឿង បុកគ្នាពេញទំហឹងត្រង់ចំណុចផ្លូវកោង ខណៈរថយន្តLEXUS LX570ជិះបញ្ច្រាស់រថយន្តសេរីទំនើប២គ្រឿង បុកគ្នាពេញទំហឹងត្រង់ចំណុចផ្លូវកោង ខណៈរថយន្តLEXUS LX570ជិះបញ្ច្រាស់

    (ភ្នំពេញ)រណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តLEXUS LX570 បុកជាមួយរថយន្តម៉ាស្ដាពេញទំហឹងដែលបើកបរបញ្ច្រាស់ទិសគ្នាបណ្ដាលអោយរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលអោយមានអ្នករងរបួស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅវេលាម៉ោង ៤:៤0នាទីល្ងាចថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវបេតុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    បើយោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ ររថយន្តមួយគ្រឿងម៉ាក ម៉ាស្ដា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y 5922បើកបរពីត្បូងទៅជើងក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោងមេឃកំពុងភ្លៀងជ្រុលទៅបុករថយន្តLEXUS LX570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5579 ដែលបើកបរបញ្រ្ចាស់ផ្លូវ ពេញទំហឹងធ្វើអោយរថយន្តម៉ាស្ដាបែក្បាលត្រឡប់ក្រោយធ្លាក់ចិញ្ចើមផ្លូវ រងការខូចខាតទាំងសងខាងយ៉ាងដំណំ ចំណែកអ្នកបើកបរទាំងពីរគ្រឿងបានបើកទ្វារថយន្តរត់គេចបាត់ស្រមោលរៀងៗខ្លួន តែសំណាងល្អមិនបណ្ដាលអោយមានអ្នករងរបួស។
    ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុក៏ស្ទូចយករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

    អត្ថបទទាក់ទង