ខ្មែរប៉ុស្ដិ៍ Close

រ​ន្ធត់ណាស់! មួយគ្រួសារមានគ្នា​៦នាក់​ ស្លាប់ក្មេងតួច២នាក់និង​៤នាក់ទៀតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2740
រ​ន្ធត់ណាស់! មួយគ្រួសារមានគ្នា​៦នាក់​ ស្លាប់ក្មេងតួច២នាក់និង​៤នាក់ទៀតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្ររ​ន្ធត់ណាស់! មួយគ្រួសារមានគ្នា​៦នាក់​ ស្លាប់ក្មេងតួច២នាក់និង​៤នាក់ទៀតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ

មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង​បង្កដោយរថយន្ត​ ហុីយ៉ាន់ដាយ​ បានបើកបុករថយន្ត​ វិហ្គោ​ យ៉ាងពេញទំហឹងបណ្តាលឲ្យអូសជាង​ ៥ម៉ែត្រ​នៅក្នុងនោះមានមនុស្សប្រុសស្រីក្មេងចាស់​ ៦នាក់បានរងរបួសធ្ងន់​ និងស្លាប់​ចំនួន​២នាក់​។

ហេតុុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​ ៣និង៤០នាទីរសៀល​ ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ​២០១៨​ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ក្នុងភូមិដំណាក់សង្កែ​ សង្កាត់ព្រែកហូលរ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់លោក​ តាំង​ ស៊ុនតិច​ អ្នកយកព័ត៌មាន​អង្គភាព​ Fresh News ឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញរថយន្ត​ មួយគ្រឿង​ ម៉ាក​ ហ៊ីយ៉ាន់ដា​ ពណ៌ស​ ពាក់ស្លាកលេខ​ ព្រះសីហុន​ 3A-0830​ ជាប្រភេទរថយន្តដឹកទំនិញ​ បានបើកបរក្នុងទិសដៅពីលិចមកកើត​

ខណៈពេលជិះមកដល់ចំណុចត្រង់ផ្លូវបំបែកជាបួន​ ស្រាប់តែរថយន្តបង្កបានបើកបុកជាមួយរថយន្ត​ មួយគ្រឿង​ទៀត​ ម៉ាក​ វិហ្គោ​ ពណ៌ទឹកមាស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2N-4733 យ៉ាងបំពេញទំហឹងបណ្តាលឲ្យអូសរថយន្ត​ វិហ្គោ​ ជាង​ ៥ម៉ែត្រ​ ហើយមានមនុស្សគៀបជាប់ក្នុងរថយន្ត​។​ ភ្លាមៗនោះ​ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់​ ដោយបន្សល់តែរថយន្តនៅនឹងកន្លែងងកើតហេតុ។

ក្រោយកើតហេតុ​ បងប្អូនប្រជាពលរដ្ឋដែលនៅជិតនោះ​ បាននាំគ្នាជួយសង្គ្រោះ​ រួចបានហៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់កន្លែងកើតហេតុ​ និងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅមន្ទីរ។ ខណៈពេលដែលដឹកជនរងគ្រោះទៅមន្ទីរពេទ្យ​នោះ​ ជាអកុសល​ ត្រូវបានស្លាបលបាត់បង់ជីវិតចំនួន​ ២នាក់​ និង​មនុស្ស​ ៣នាក់ទៀតកំពុងស្ថិតនៅក្នុងការជួយសង្គ្រោះរបស់ពេទ្យ។

ចំណែកឯរថយន្តបង្ក​ខាងលើ​ និងរថយន្តរងគ្រោះ​ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ​ ខេត្តកណ្តាល​ វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដើម្បីរង់ចាំការដោះស្រាយគ្នា៕

អត្ថបទទាក់ទង