ខ្មែរប៉ុស្ដិ៍ Close

រថយន្ត​ Mazda ពាក់ស្លាកលេខខេមរភូមិន្ទ​ ​រ៉េទៅបុកម៉ូូតូ​ ១គ្រឿង​ រួច​បន្តជ្រុល​ចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1169
រថយន្ត​ Mazda ពាក់ស្លាកលេខខេមរភូមិន្ទ​ ​រ៉េទៅបុកម៉ូូតូ​ ១គ្រឿង​ រួច​បន្តជ្រុល​ចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ​ រថយន្ត​ Mazda ពាក់ស្លាកលេខខេមរភូមិន្ទ​ ​រ៉េទៅបុកម៉ូូតូ​ ១គ្រឿង​ រួច​បន្តជ្រុល​ចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ​

រាជធានីភ្នំពេញ​ ៖​ ផ្អើលទាំងកណ្តាលថ្ងៃត្រង់​ រថយន្ត​ Mazda ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​ ១គ្រឿង​ បើកបរដោយ​បុរសម្នាក់​ រេចង្កូតទៅបុកគ្នាជាមួយម៉ូតូ​ ហុងដាឌ្រីមសេ១២៥​ ១គ្រឿង ក្នុងទិសដៅបញ្រ្ចាស់គ្នា​ រួច​បន្តជ្រុល​ចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋថែមទៀត បណ្តាលអោយបុរសម្នាក់​ រងរបួសធ្ងន់ធ្ងរ​ ត្រូវ​បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដែលស្ថិតក្នុង​សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១៤ថ្ងៃត្រង់​ ត្រូវនឹងថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០១៨ ​។
យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា​ ៖​ មុនកើតហេតុ​ គេឃើញ​ បុរសចំណាស់ម្នាក់​ ជិះម៉ូតូ​ ១គ្រឿងម៉ាក​ ហុងដាឌ្រីមសេ១២៥​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CK- 1365 ធ្វើដំណើរតាមបណ្តោយផ្លូវលំ​លុះ​មកដល់ចំណុចក្បែរ មណ្ឌលសុខភាពក្រាំងធ្នង់​ ក៏ត្រូវបានរថយន្តMazda​ ១គ្រឿង​ ពាក់ស្លាកលេខខេមរភូមិន្ទ​02​ 2-​9441​ បើកបរដោយបុរសម្នាក់​ រេចង្កូតទៅបុកម៉ូូតូជនរងគ្រោះខាងលើ​ ក្នុងទិសដៅបញ្រ្ចាស់គ្នា​ ពេញទំហឹង រួច​បន្តជ្រុល​ចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋថែមទៀត បណ្តាលអោយបុរសភាគីម៉ូតូ​ រងរបួសធ្ងន់ធ្ងរ​ ត្រូវ​បានបញ្ជូន​ទៅមន្ទីរពេទ្យធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង​ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ​សែនសុខ​ សហការជាមួយសមត្ថកិច្ចជំនាញក្រុង​ វាស់វែងយករថយន្តនឹងម៉ូតូ​ទៅរក្សារទុក​នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បី​រង់ចាំភាគីទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយ​ ៕