ខ្មែរប៉ុស្ដិ៍ Close

ប៉េអ៊ឹមខេត្តតាកែវនាំខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនទៅតាមចាប់មេក្លោងតែចាប់មិនបានបានតែរថយន្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1534
ប៉េអ៊ឹមខេត្តតាកែវនាំខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនទៅតាមចាប់មេក្លោងតែចាប់មិនបានបានតែរថយន្តប៉េអ៊ឹមខេត្តតាកែវនាំខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនទៅតាមចាប់មេក្លោងតែចាប់មិនបានបានតែរថយន្ត

តាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួននៅលើចំនុចផ្លូវជាតិលេខ ២ ឋិតក្នុងភូមិសាស្ត្រភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ១៨ ខែមិថុនា នេះ ដោយរកឃើញនៅលើខ្លួនជនសង្ស័យមានប្រភេទថ្នាំម៉ាទឹកកកចំនួន ១កញ្ចប់ធំ រួចនាំខ្លួនយកទៅសាកសួរ បន្ទាប់មកកំលាំងជំនាញបាននាំខ្លួនរូបគេទៅតាមចាប់ខ្លួនមេក្លោងធំ ដែលផ្តល់ថ្នាំញៀនអោយមករូបគេដើម្បីធ្វើការចែកចាយបន្ត តែចាប់មិនបាន បានតែរថយន្ត បន្ទាប់ពីជនសង្ស័យខាងលើបានព្យាយាមបើករត់គេច និងបុកប៉ារាសរបស់សមត្ថកិច្ច ហើយបានយកឡានមកផ្លុងចោលក្នុងវត្ត រួចរត់គេចខ្លួនបាត់ស្រមោល ។

លោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានអោយ ដឹងថា នៅថ្ងៃម្សិលមិញនេះគឺកំលាំងជំនាញរបស់យើង បានធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់នៅស្រុកបាទី ឈ្មោះ លី គឹមហុង ភេទប្រុស. អាយុ ៣៤ ឆ្នាំ មុខរបរ រត់តុកតុក បច្ចុប្បន្នរស់នៅបណ្តោះអាសន្ន ភ្នំពេញ មានស្រុកកំនើតនៅ ភូមិព្រៃល្វា ឃុំ ព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ បន្ទាប់ពីបានធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាង ម្សៅក្រាមសរថ្លា ១កញ្ចប់ធំរួចមក រូបលោក រួមជាមួយកងកំលាំង និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត បាននាំខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀននោះទៅ តាមចាប់មេក្លោងរបស់គេថែមទៀត ដែលបានបើកបររថយន្តម៉ាកព្រូស ពណ៏គ្រាប់អំពិល បិតតំបូលពណ៏ស ពាក់ស្លាកលេខភ្នំពេញ 2AT-3806 តែមកដល់ចំនុចនោះ ជនសង្ស័យ ពុំបានឈប់រថយន្តនោះទេ ហើយថែមទាំងបានបើកបុក បារ៉ាស របស់សមត្ថកិច្ច.រហូត រត់មកដល់ក្មុងភូមិសាស្រ្ត ស្រុកសំរោង ខេត្តតាកែវ ហើយទុករថយន្ត ចោលនៅក្នុងវត្ត អង្គចង្អរ រួចក៏រត់គេចខ្លួនបាត់។

សូមបញ្ជាក់ផងដែរថា វត្ថុតាងដែលដកហូតពីជនសង្ស័យខាងលើនោះរួមមាន ម៉្សៅក្រាមសថ្លា បានចំនួន01 កញ្ចប់ធំទំងន់ ១៩,៩៧ក្រាម ទូរសព្ទ័២ គ្រឿង រួមជាមួយនិងរថយន្ត១ គ្រឿងរបស់មេក្លោងផងដែរ។

អត្ថបទទាក់ទង