ខ្មែរប៉ុស្ដិ៍ Close

ម្យ៉ាងដែរ!! សម័យមុនគេប្រើព្រាបនាំសារ សម័យថ្មីគេប្រើព្រាបនាំគ្រឿងញៀន

ដោយ៖ ស៊ីវេត មធុរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 202

តាមរយៈខ្សែភាពយន្តបុរាណចិន និងឯកសារមួយចំនួនបានបង្ហាញថាកាលពីសម័យបុរាណមនុស្សបានប្រើប្រាស់សត្វព្រាបដើម្បីនាំសារ ពីព្រោះតែវាមានភាពរហ័សជាងការបញ្ចូនសារដោយមនុស្ស ហើយព្រាបនាំសារទាំងនោះត្រូវបានគេបង្វឹកយ៉ាងពិសេសដែលអាចនាំសារទៅដល់គោលដៅបានយ៉ាងមានប្រសិទ្ធភាព ។

ប៉ុន្តែសម័យកាលក្រោយៗមក មនុស្សក៏ចាប់ផ្ដើមមានយានជំនិះដែលរហ័សគេក៏បំភ្លេចោលនៅព្រាបនាំសារដោយជំនួសមកវិញនូវការផ្ញើសំបុត្រតាមរយៈអ្នករត់សំបុត្រ ឬប្រៃសនីយ៍ជាដើម រហូតដល់មកប៉ុន្មានទសវតស្សចុងក្រោយនេះបច្ចេកវិទ្យាកាន់តែពេញនិយមគេក៏បានប្រើប្រាស់ការផ្ញើសារ ឬដំណឹងតាមរយៈ Fax , SMS ឬ Email ជាដើម ។ ចូលមកសម័យកាលអ៉ីនធើកាន់តែពេញនិយម និងទូលំទូលាយ ហើយបណ្ដាញសង្គមក៏កាន់តែលូតលាស់ គ្រប់យ៉ាងក៏ត្រូវបានជំនួសដោយ បណ្ដាញសង្គមវិញម្ដង ។

ចុះតើឥលូវគេនៅប្រើប្រាស់ព្រាបដើម្បីនាំសារទៀតដែរឬទេ ?

ចម្លើយគឺគ្មានទៀតទេ ប៉ុន្តែកាលពីមួយឆ្នាំមុននៅក្នុងប្រទេសគុយវ៉ែត អាជ្ញាធរបានចាប់បានព្រាបមួយក្បាលដែលមានបង្កប់ថ្នាំញៀននៅពីលើខ្នងរបស់វាចំនួន ១៧៨ ដែលគេសង្ស័យថាជាវីធីសាស្ត្ររត់ពន្ធគ្រឿងញៀនថ្មីមួយទៀតពីប្រទេសអ៉ីរ៉ាកមកគុយវ៉ែតរបស់ពួកឈ្មួញទុចរឹត ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា បើយោងតាមការស្រាវជ្រាវសត្វព្រាបជាបក្សីដែលអាចហោះហើរបានចម្ងាយ ១៥០ គីឡូម៉ែត្រដោយមិនឈប់ និងអាចផ្ទុកទង្ងន់បាន ១០ ភាគរយនៃទង្ងន់ខ្លួនសរុបរបស់វា ៕

ប្រភព៖ Jongdeng