មន្ទីរទេសចរណ៍៖ បច្ចុប្បន្នកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប បាននិងកំពុងកើនឡើងមកវិញហើយ ដោយចាប់ពីខែមករាមក ភ្ញៀវសម្រុកមកលេង ជាមធ្យមជាង៥ពាន់នាក់ក្នុង១ថ្ងៃ
(សៀមរាប)៖ បច្ចុប្បន្នកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប បាននិងកំពុងកើនឡើងមកវិញហើយ ខណៈក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរមកទស្សនាខេត្តនេះ ចន្លោះជាង៤ពាន់នាក់ ទៅជាង៥ពាន់នាក់ គិតចាប់ពីខែមករា ឆ្នាំ២០២៤មក។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០២៤មក មានភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ចន្លោះជាង៤ពាន់នាក់ ទៅជាង៥ពាន់នាក់ក្នុងមួយថ្ងៃៗ។
គួរជម្រាបថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានបង្ហាញឱ្យឃើញថា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១១ម៉ឺននាក់ ក្នុងនោះទេសចរបរទេសមាន១៨,០៧៧នាក់៕