ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា និងអ៊ូហ្គង់ដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 11

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Okello Henry Oryem អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអ៊ូហ្គង់ដា បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងឱកាសជំនួបដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង នាថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

ឯកឧត្តម ជុំ សុន្ទរី និងឯកឧត្តម Okello Henry Oryem ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា បានចែករំលែកទស្សនៈថា ភាគីទាំងពីរគួរពិចារណាធ្វើការឆ្ពោះទៅរកការចុះហត្ថលេខាលើឯកសារទ្វេភាគីមួយចំនួន រួមទាំង អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដើម្បីជាវេទិកាមួយក្នុងការស្វែងរកមធ្យោបាយ និងវិធីសាស្រ្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាជំរុញទំនាក់ទំនងផ្ទាល់រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យរបស់ប្រទេសអ៊ូហ្គង់ដាក្នុងកិច្ចប្រជុំកំពូល G77 លើកទី ៣ និងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Kampala នាពេលថ្មីៗនេះ ហើយបានបញ្ជាក់ជូនគណៈប្រតិភូអ៊ូហ្គង់ដាផងដែរថា កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញទំហឹង ដើម្បីធ្វើយ៉ាងណាជួយអ៊ូហ្គង់ដាឱ្យអនុវត្តបេសកកម្មដ៏ថ្លៃថ្នូររបស់ខ្លួនជាប្រធាន NAM ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ ប្រកបដោយជោគជ័យ។

Cambodia and Uganda to promote bilateral cooperation

His Excellency CHUM Sounry, Secretary of State of the Ministry of Foreign Affairs and International Cooperation, and His Excellency Okello Henry Oryem, State Minister for Foreign Affairs of the Republic of Uganda, had an exchange of views and discussion on the promotion of the relations in both bilateral and multilateral frameworks between the two countries, in a meeting held at the Ministry on 06 February 2024.

His Excellency CHUM Sounry and His Excellency Okello Henry Oryem, who is paying a visit to Cambodia from 04 to 07 February 2024 with an aim to promote relations with the Kingdom, shared the view that both sides should consider working toward signing some bilateral documents, including a MoU on Bilateral Consultations between the two Ministries of Foreign Affairs to serve as a platform in exploring ways and means to foster cooperation between both nations.

The two Deputy Foreign Ministers shared the commitment to deepen cooperation in the fields of trade, investment and tourism as well as to push for the direct interactions between the two countries’ Chamber of Commerce. Both sides also took the opportunity to discuss the cooperation on the international arenas.

Secretary of State CHUM Sounry expressed deep appreciation for Uganda’s successful hosting of the 3rd G77 Summit and the 19th Summit of Non-Aligned Movement (NAM) recently held in Kampala and assured his guest that Cambodia, as a founding member of NAM, stands ready to offer full support and cooperation so that Uganda can carry out successfully its noble mission as Chair of NAM from 2024 to 2027.

🇰🇭🇺🇬