ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវសារជាថ្មីឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទីកុំអោយឆ្លងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវសារជាថ្មីឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទីកុំអោយឆ្លងកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវសារជាថ្មីឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទីកុំអោយឆ្លងកូវីដ-១៩

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងឱ្យមានការប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ-១៩។

នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានខ្លឹមសារថា “សុខសប្បាយទេបងប្អូនជនរួម ជាតិ ? យើងបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ- ១៩ នៅទូទាំងប្រទេស។ មកទលល់ថ្ងៃនេះនៅលើពិភព លោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងក្បែរ៥ លានករណីហើយ ដែលគួរអោយបារម្ភខ្លាំងបំផុត ។ ហេីយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជម្ងឺឆ្លងរលាកផ្លូវដង្ហេីម Covid-19 នេះនៅឡើ យដែរ។ ទាំងកម្ពុជានិងពិភពលោក​យេីងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងដ៏កាចសាហាវបំផុតនេះ។

សូមបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទីកុំអោយឆ្លងរោគពីគេមកយេីង​និងពីយេីងទៅគេ​។ បេីចាំ បាច់​ចេញក្រៅផ្ទះត្រូវពាក់ម៉ាស់ការពារ ត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចែល​ជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្ដុំគ្នាច្រើននិងត្រូវបន្តអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។

សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់ខ្ពស់លេីអនាម័យសុខភាពរស់នៅអោយបានល្អជាប្រចាំ​ដូចគ្នានឹងការគោពច្បាប់ចរាចរណ៍ដេីម្បីសុវត្ថិភាពអាយុជីវិតយេីងទាំងអស់ គ្នា”៕

អត្ថបទទាក់ទង