ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសចំពោះទង្វើដ៏គគ្លើនរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 64

ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្ម លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។
សេចក្តីប្រកាសរបស់ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយ ច្រានចោល និងថ្កោលទោស យ៉ាងដាច់អហង្កាចំពោះទង្វើដ៏គគ្លើនរបស់ក្រសួងហិរញ្ញវត្ថុនៃសហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យសម្បត្តិ មកលើមន្រ្តីជាន់ខ្ពស់១រូប នៃកងយោធពលខេមភូមិន្ទ របស់ប្រទេសកម្ពុជា»។


ប្រតិកម្មភ្លាមៗរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកង​យោធពលខេមភូមិន្ទ​ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស។
ក្រសួងការពារជាតិ បានចាត់ទុកថា ការសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ មកលើមន្រ្តីជាន់ខ្ពស់កម្ពុជាបែបនេះ គឺជាការរំលោភដល់ច្បាប់រកម្ពុជា ដែលជារដ្ឋអធិបតេយ្យ យ៉ាងអយុត្តិធម៌ទីបំផុត ហើយគ្មានភស្តុតាងអ្វីទាំងអស់។ ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនេះ គឺជាការសម្រេចដ៏ល្ងង់ខ្លៅ ធ្វើឡើងដោយទំនើងចិត្ត សហរដ្ឋអាមេរិក ដែលកម្ពុជាមិនអាចទទួលស្គាល់បានឡើយ។
ក្រសួងការពារជាតិកម្ពុជា សូមអំពាវនាវដល់ សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្ម មកលើមន្រ្តីជាន់ខ្ពស់យោធាកម្ពុជា ដោយមិនមាន មូលដ្ឋាន ច្បាស់លាស់បែបនេះផងដែរ៕

អត្ថបទទាក់ទង