ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានមោទនភាពដែលបានចូលរួមចំណែកថែរក្សាសុខសន្តិភាពក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 39
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានមោទនភាពដែលបានចូលរួមចំណែកថែរក្សាសុខសន្តិភាពក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានមោទនភាពដែលបានចូលរួមចំណែកថែរក្សាសុខសន្តិភាពក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពណាស់ មិនត្រឹមតែខិតខំក្នុងសកម្មភាពកម្ចាត់មីននៅកម្ពុជានោះទេ ថែមទាំងបានចូលរួមចំណែកដោះមីននៅក្រៅប្រទេសក្រោមក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ដែលពិធីនេះប្រារព្ធឡើងនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយធ្លាប់រងគ្រោះដោយសារសង្រ្គាម និងគ្រោះថ្នាក់ដោយសារគ្រាប់មីន កម្ពុជា ប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន ពិសេសចូលរួមក្នុងការស្វែងរកសន្តិភាពពិភពលោក ដោយប្រឆាំងនឹងសង្រ្គាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ក្រោយពីប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ ប្រជាពលរដ្ឋលែងមានការភិតភ័យដោយសារសង្រ្គាម និងលែងមានការភ័យខ្លាចនិងគ្រោះថ្នាក់ដោយសារមីន ដោយសារតែ កម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការបោសសំអាតមីនដែលនៅសេសសល់ ព្រមទាំង មីនថ្មីក៏មិនត្រូវបានដាក់ដោយសារយើងគ្មានសង្រ្គាម៕

អត្ថបទទាក់ទង