ខ្មែរប៉ុស្ដិ៍ Close

    មុខងារ​ថ្មីពិសេសមួយទៀតពី ​Facebook ធានាថាយុវវ័យពេញចិត្តខ្លាំង

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1013
    មុខងារ​ថ្មីពិសេសមួយទៀតពី ​Facebook ធានាថាយុវវ័យពេញចិត្តខ្លាំងមុខងារ​ថ្មីពិសេសមួយទៀតពី ​Facebook ធានាថាយុវវ័យពេញចិត្តខ្លាំង

    ដោយ​សង្កេត​ឃើញ​ថា​​ក្មេងៗ​វ័យ​ជំទង់​នា​ពេល​បច្ចុប្បន្ន​ចូល​ចិត្ត​ថត​វីដេអូ​ធ្វើ​​មាត់​តាម​ចម្រៀង​ល្បីៗ​ ពេល​នេះ​ Facebook ក៏​បាន​បញ្ចេញ​មុខងារ​ថ្មី​មួយ​ឈ្មោះ​ថា​ Lip Sync Live។

    Lip Sync Live នេះ​ជា​មុខងារ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Facebook ​ថត​វីដេអូ​ធ្វើ​មាត់​តាម​បទ​ចម្រៀង​ល្បីៗ និង​បង្ហោះ​លើ​គណនី​ដោយ​មិន​​បាច់​ខ្លាច​ថា​វីដេអូ​ចម្រៀង​ជាប់​ Copyright នោះ​ទេ។ Facebook បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​តន្រ្តី​ល្បីៗ​​ដើម្បី​ទទួល​បាន​សិទ្ធ​ពី​បទ​ចម្រៀង​ល្បីៗ។

    Facebook ​ក៏​បាន​បញ្ជាក់​ថា​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ នឹង​សាក​ល្បង​ជម្រើស​ថ្មី​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ Facebook បញ្ចូល​ចម្រៀង​ដែល​ខ្លួន​ស្រឡាញ់​ទៅ​ក្នុង​ Facebook Stories របស់​ពួក​គេ​បាន។

    មុខងារ​នេះ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​មុខងារ​ Live ដោយ​វិធី​ប្រើ​ប្រាស់​គឺ​ងាយ​ស្រួល ដូច​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម ៖