បញ្ហា Facebook កើតឡើងនៅទូទាំងពិភពលោក
នៅលើគណនី twitterផ្លូវការរបស់ Facebook បានប្រកាសប្រាប់ពីមូលហេតុដែលធ្វើឲ្យបណ្ដាញសង្គមដ៏ពេញនិយមមួយនេះ គាំងបើកមិនចេញតាំងពីយប់ថ្ងៃទី ១៣ រហូតដល់ព្រឹកថ្ងៃទី ១៤ បណ្ដាលមកពី ការបិទ Server ដើម្បីជួសជុលលើបញ្ហាខ្លះ។
មិនត្រឹមតែ Facebook ប៉ុណ្ណោះទេ សូម្បីតែ WhatApp, Instagram ក៏មិនអាចបើកបានដូចគ្នាផងដែរ។ ត្បិតថា អ្នកខ្លះអាចបើកបាន ក៏ប៉ុន្តែមុខងារខ្លះ នៅមិនទាន់ដំណើរការឡើងវិញបានដូចដើមទេ ដូចជា Page ខ្លះមិនអាចផុសបាន ជាដើម។
យ៉ាងណាក្តី Facebook ក៏បានបញ្ជាក់ថា នឹងត្រឡប់មកវិញដូចដើមឆាប់ៗ៕
ប្រភព៖ Sabay
បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង