ខ្មែរប៉ុស្ដិ៍ Close

ឈ្វេងយល់អំពីប្រទេសទីម័រ និងអាស៊ាន !

ដោយ៖Sreyleak | ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 412
ឈ្វេងយល់អំពីប្រទេសទីម័រ និងអាស៊ាន ! ឈ្វេងយល់អំពីប្រទេសទីម័រ និងអាស៊ាន !

 

១.ទីម័រ ជាជាតិសាសន៍សំណាងមួយនៅលើលោក ដែលអាចបង្កើតប្រទេសបាន ព្រោះមុនពេលព័រទុយហ្គាល់មកគ្រប់គ្រង ជនជាតិទីម័ររស់នៅលើកោះគ្រប់គ្រងបែបកុលសម្ព័ន្ធ។ Portugal មកចូលមកគ្រប់គ្រងអស់រយៈពេល២៧៣ឆ្នាំ(1702 – 1975)។ បន្ទាប់មកធ្លាក់ក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ីរយៈពេល២៤(1975 – 1999)។

២.នៅពេលឥណ្ឌូនេស៊ីមានវិបត្តិនយោបាយផ្ទៃក្នុង ដោយបាតុកម្មទម្លាក់លោកស៊ូហាតូឆ្នាំ១៩៩៨។ ឆ្លៀតឱកាសនោះអូស្ត្រាលីបានគាំទ្រទីម័រឱ្យធ្វើប្រជាមតិបំបែកចេញពីឥណ្ឌូនេស៊ីឆ្នាំ១៩៩៩ មានអាម៉េរិក និងUN គាំទ្រ ទីម័របានប្រកាសឯករាជ្យនៅឆ្នាំ២០០២។ នៅឆ្នាំ២០២៥ ទីម័រ មានប្រជាជន១.៤លាននាក់។

៣.ទីម័របានដាក់ពាក្យសុំចូលអាស៊ាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១ តែត្រូវបានជំទាស់ដោយសមាជិកមួយចំនួនក្រោមហេតុផល៖

៣.១.ខ្វះខាតធនធានមនុស្ស និងសមត្ថភាពរដ្ឋាភិបាលមានកម្រិត ព្រោះពួកគេចេញមកពីក្រុមកុលសម្ព័ន្ធ ហើយសមាជិក ASEAN តម្រូវឲ្យចូលរួមក្នុងកិច្ចប្រជុំជាង ១.០០០ កិច្ចប្រជុំរៀងរាល់ឆ្នាំ លើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម ដែលទីម័រមិនអាចចូលរួមបាន។ ក្រសួងការបរទេសបង្កើតដំបូងមានមន្ត្រីមិនដល់៥០នាក់ទេ រួចមួយចំនួននិយាយភាសាស្តាប់គ្នាអត់បាន។

៣.២.ទីម័រមាន សេដ្ឋកិច្ចទាបបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដោយពឹងផ្អែកយ៉ាងខ្លាំងលើប្រេង។ ខ្វះខាតទាំងហេដ្ឋារចនាសម្ព័ន្ធ។ សមាជិកអាស៊ាន បារម្ភអំពីបន្ទុកហិរញ្ញវត្ថុ ដែលចូលជាសមាជិកអាស៊ាន ត្រូវចំណាយច្រើន។

៤.នៅឆ្នាំ ២០២២ អាស៊ានបានយល់ព្រមទទួលទីម័រខាងកើតជាអ្នកសង្កេតការណ៍ និងអនុញ្ញាតឲ្យចូលរួមប្រជុំ ដោយគ្មានសិទ្ធិបោះឆ្នោត។ ថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ បានចូលសមាជិកអាស៊ានពេញសិទ្ធិ។

៥.រឿងក្រោយឆាក បើឱ្យទីម័យចូលអាស៊ាន បារម្ភខ្លាចអូស្ត្រាលីមកវិនិយោគនៅទីម័រ រួចផលិតផលអូស្ត្រាលីអាចចូលទីផ្សារសេរីអាស៊ាន ធ្វើឱ្យប៉ះពាល់ដល់ផលិតផលសមាជិកមួយចំនួន។

៦.ទីម័រគឺជារនាំងការពារប្រទេសអូស្ត្រាលី ពីការឈ្លានពាន ព្រោះក្នុងសង្គ្រាមលោកលើកទី២ ជប៉ុនមិនអាចឈ្លានអូស្ត្រាលីបានដោយសារមានរដ្ឋដែនកោះមួយចំនួន រួមទាំងទីម័រជួយការពារ។

សំណួរសួរថា តើទីម័រ អាចធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៨ បន្ទាប់ពីថៃបានដែរឬទេ?

២៩ តុលា ២០១៥ !