ខ្មែរប៉ុស្ដិ៍ Close

នោះៗអ្នក hack Fackbook !!! ក្ដៅៗ! ប៉ូលីស​ចាប់​ខ្លួន​អ្នក​ពូកែ Hack ហ្វេសប៊ុក​បុគ្គល​ល្បី​ម្នាក់​នៅ​ខ្មែរ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1451

បុរស​ជា​ជន​សង្ស័យ ៣ រូប ត្រូវ​បាន​ប៉ូលិស​ចាប់​ឃាត់​ខ្លួន កាល​ពី​ម៉ោង ១០:៣០ ព្រឹក​មិញ​នេះ (ថ្ងៃ​ទី​២៣ កក្កដា ២០១៨) នៅ​ផ្ទះ​ជួល​មួយ​កន្លែង ម្ដុំ​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បន្ទាប់​ពី​ជន​សង្ស័យ​ទាំង ៣ រូប​នោះ បាន​ព្យាយាម​ហែក​ជា​ច្រើន​ដង​ចូល​ហ្វេសប៊ុក​របស់​អ្នក​គ្រូ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន​ហុងស៊ុយ ម៉ាស្ទ័រ ណាលី ដែល​ជា​គ្រូ​ហុងស៊ុយ​កំពុង​ល្បី​ឈ្មោះ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប៉ូលីស​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​​បច្ចេកវិទ្យា ប្រាប់ Sabay។

បច្ចុប្បន្ន ជន​សង្ស័យ​ទាំង​៣ រូប ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អគ្គ​ស្នងការដ្ឋាន​​នគរបាល​ជាតិ ដើម្បី​សួរ​ចម្លើយ ខណៈ​ដែល​ប្រភព​ដដែល​បាន​បង្ហើប​ថា ជន​សង្ស័យ​បាន​សារភាព​ថា មានមេខ្លោង​ផ្សេងទៀត​នៅ​ពី​ក្រោយ។ ព័ត៌មាន​លម្អិត Sabay នឹង​ចេញ​ផ្សាយ​ពេល​ក្រោយ៕

បញ្ជាក់៖ ប៉ូលីស​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​​បច្ចេកវិទ្យាកំពុងតែធ្វើការយ៉ាងខ្លាំងក្លាចំពោះអ្នកដែលព្យាយាមធ្វើល្មើសច្បាប់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយភាពអាណាធិបតេយ្យលើបណ្តាញសង្គមនៅប្រទេសកម្ពុជា។

ប្រភព៖ Sabay news