ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលលើកលែងពន្ធអប្បរមា ១% ចំពោះសហគ្រាសជាប់ពន្ធតាមរបបស្វ័យប្រកាស

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
រាជរដ្ឋាភិបាលលើកលែងពន្ធអប្បរមា ១% ចំពោះសហគ្រាសជាប់ពន្ធតាមរបបស្វ័យប្រកាស រាជរដ្ឋាភិបាលលើកលែងពន្ធអប្បរមា ១% ចំពោះសហគ្រាសជាប់ពន្ធតាមរបបស្វ័យប្រកាស

អនុវត្ត​តាម​ការ​សម្រេច​​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ក្នុង​សិក្ខាសាលាស្តីពី «បរិយាកាសវិនិយោគ​នៅ​កម្ពុជា» នៅទីក្រុងតូក្យូ​ ប្រទេសជប៉ុន​ នាព្រឹកមិញនេះ ភ្លាមៗរាជរដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​លើក​លែង​ពន្ធ​អប្បបរមា ១% ចំពោះគ្រប់​សហគ្រាស​ដែល​ជា​អ្នក​ជាប់​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ ដែល​បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ត្រឹមត្រូវ​ក្នុង​គោល​បំណង​ទាក់ទាញ​ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ដែល​ប្រកប​អាជីវកម្ម​នៅ​ព្រះរាជាណាចក្រកម្ពុជា។ នេះ​បើយោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៩នេះ។

ដើម្បី​ទទួល​បាន​ការ​លើកលែងនេះ គ្រប់​សហគ្រាស​ត្រូវ​អនុវត្ត​តាម​វិធាន និង​នីតិវិធីដែល​មាន​ចែង​ក្នុង​ប្រកាសលេខ ៦៣៨ សហវ.ប្រក ចុះថ្ងៃទី០៤​ ខែកក្កដា ឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​លក្ខណៈវិនិច្ឆ័យ​នៃការកាន់កាប់បញ្ឆិកាគណនេយ្យមិនត្រឹមត្រូវ និង​នីតិវិធី​នៃការបង់ពន្ធអប្បបរមា៕

អត្ថបទទាក់ទង