ខ្មែរប៉ុស្ដិ៍ Close

កិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នារវាងកម្ពុជា និងកូរ៉េ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសម្ធិផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
កិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នារវាងកម្ពុជា និងកូរ៉េ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសម្ធិផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបាន កិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នារវាងកម្ពុជា និងកូរ៉េ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសម្ធិផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបាន

អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៏ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូល មេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១។

ក្នុងនាមរាជដ្ឋាភិបាលកម្ពុជា ហត្ថលេខីលើកិច្ចព្រមព្រៀង គឺលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ហត្ថលេខីលើកិច្ចព្រមព្រៀង គឺលោកស្រី កាង ឃ្យុងវ៉ា រដ្ឋមន្ត្រីក្រសួងការបរទេស។

អគ្គនាយកដ្ឋានពន្ធដារបានចាត់ទុកថា កិច្ចព្រមព្រៀងនេះ ជាសម្ធិផលថ្មីមួយទៀត ក្នុងចំណោមសម្ធិផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនសម្រេចបាន។

អគ្គនាយកដ្ឋានពន្ធដារបន្ថែមថា តាមរយៈការចុះហត្ថលេខាជាមួយកម្ពុជា-កូរ៉េបានបញ្ចប់ជាស្ថាពរលើការចុះហត្ថលេខា ជាមួយប្រទេសមេ-គង្គ ទាំង៥ (កម្ពុជា, ឡាវ,មីយ៉ាន់ម៉ា, ថៃ, និងវៀតណាម)។

អគ្គនាយកដ្ឋានពន្ធបញ្ជាក់ទៀតថា «នេះគឺជាកិច្ចព្រមព្រៀងទី៩ ដែលកម្ពុជាបានចុះហត្ថលេខា បន្ទាប់ពីការចុះហត្ថលេខាជាមួយសាធារណរដ្ឋសិង្ហបុរី, ព្រុយណេដារូសាឡឹម, សាធារណរដ្ឋប្រជាមានិតចិន, ព្រះរាជាណាចក្រថៃ, សាធារណរដ្ឋសង្គមនិយមរៀតណាម, សាធារណរដ្ឋឥណ្ឌូណេស៊ី, តំបន់រដ្ឋបាលពិសេសហុងកុងរបស់សាធារណរដ្ឋប្រជាមានិតចិន, និងម៉ាឡេស៊ី»៕

អត្ថបទទាក់ទង