ខ្មែរប៉ុស្ដិ៍ Close

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងម៉ុតមាំថាអ្នកវិនិយោគចិននឹងទទួលបានពីសក្តានុពលវិនិយោគនៃការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី តាមរយៈ សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 35
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងម៉ុតមាំថាអ្នកវិនិយោគចិននឹងទទួលបានពីសក្តានុពលវិនិយោគនៃការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី តាមរយៈ សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងម៉ុតមាំថាអ្នកវិនិយោគចិននឹងទទួលបានពីសក្តានុពលវិនិយោគនៃការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី តាមរយៈ សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សង្ឃឹមយ៉ាងម៉ុតមាំថាអ្នកវិនិយោគចិននឹងទទួលបានសក្តានុពល និងអាចរកដៃគូរក្នុងស្រុក ដើម្បីវិនិយោគ ក្នុងវិស័យជាច្រើន ជាពិសេស វិស័យដែលមាននៅក្នុងគម្រោង“ការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី” ដែលអាចហុចឱកាសដ៏ល្អសម្រាប់អនាគត។
សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះខណៈដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមាគមសហគ្រិន ស៊ុនតឺ នៅកម្ពុជា និងពិធីប្រកាសចូលកាន់មុខតំណែងនាយក សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា អាណត្តិទី២ នារសៀលថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរដល់សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា និងសភាពាណិជ្ជកម្មស៊ុនតឺ នៃទីក្រុង ហូសាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាប្រទេសនៅក្នុងគម្រោងនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវនិងជម្រុញពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា កម្ពុជា-ចិនមានប្រវត្តិទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិជាមួយគ្នាដ៏យូរលង់ណាស់មកហើយ ។ ពិធីរៀបចំថ្ងៃនេះក៏បានអបអរសាទរខួបលើកទី ៦៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរផងដែរ ។ បច្ចុប្បន្ន រដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើកិចុ្ចសហការគ្នាយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ក្រោមភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានផ្លាស់ប្តូទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗជាប្រចាំ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសង្កត់ធ្ងន់ផងដែរថា ជាមួយនឹងស្ថេរភាពនយោបាយ និងសុខសន្តិភាព និងភាពទាក់ទាញ នៃធនធានធម្មជាតិ ពលកម្មវ័យក្មេង និងច្បាប់វិនិយោគថ្មីដែលផ្តល់ការងាយស្រួលសម្រាប់ធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងតែទាក់ទាញ និងស្វាគមន៍អ្នកវិនិយោគគ្រប់ប្រទេស រួមទាំងអ្នកវិនិយោគចិនផងដែរ៕

អត្ថបទទាក់ទង