ខ្មែរប៉ុស្ដិ៍ Close

តើរាជរដ្ឋាភិបាលនីតិកាលទី៧ បេ្ដជ្ញាអ្វីខ្លះក្នុងការអភិវឌ្ឍប្រទេសជាតិ?

ដោយ៖ Sreyleak ​​ | 5 ម៉ោងមុន ព័ត៌មានទូទៅ 168
តើរាជរដ្ឋាភិបាលនីតិកាលទី៧ បេ្ដជ្ញាអ្វីខ្លះក្នុងការអភិវឌ្ឍប្រទេសជាតិ? តើរាជរដ្ឋាភិបាលនីតិកាលទី៧ បេ្ដជ្ញាអ្វីខ្លះក្នុងការអភិវឌ្ឍប្រទេសជាតិ?

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលនីតីកាលទី៧ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដោយធានាឱ្យបាននិរន្ដរភាព និងលំនឹងនៃការអភិវឌ្ឍប្រទេស។

នៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាលយ័ភូមិន្ទភ្នំពេញ នៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ពួកប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលចោទថា រដ្ឋាភិបាលនីតិកាលទី៧ មិនមានអ្វីដែលថ្មី និងប្លែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយនឹងការចោទប្រកាន់ជ្រុលនិយម គ្មានចំណេះដឹងក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ក្រុមប្រឆាំងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្ដេជ្ញាចិត្ដជាថ្មីម្ដងទៀតរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដោយធានាឱ្យបាននីរន្ដរភាព និងលំនឹងនៃការអភិវឌ្ឍប្រទេស ធានាឱ្យបាននូវសុខសន្ដិភាព ស្ថេរភាពគោលនយោបាយដែលមានភាពច្បាស់លាស់ ប្រាកដប្រជា និងលំនឹងនៃគោលនយោបាយ អនុវត្ដន៍កាន់តែមុតស្រួច និងមានប្រសិទ្ធភាព ដើម្បីជំរុញប្រទេសយើងឱ្យអភិវឌ្ឍន៍កាន់តែរឹងមាំ៕

 

អត្ថបទទាក់ទង