លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា កំហុសខាងនយោបាយនៃការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងជួបវិនាសកម្ម
នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី៣០ ខែឧសភា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ដោយសារតែមានកំហុសខាងនយោបាយនៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងជួបសង្រ្គាមវិនាសកម្មជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តរម្លឹកដល់គុណបំណាច់នៃការដឹកនាំមកសន្ដិភាពរបស់ព្រះបរមរតនកោដិ នរោត្តម សីហនុ កាលពីសម័យសង្គមរាស្រ្ដនិយម ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្ដិភាព និងមានការរីកចម្រើន ប៉ុន្តែដោយសារតែសង្គ្រាមបានបំផ្លាញសន្ដិភាពដែលខិតខំរកបាននាពេលនោះ៕