ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិការជាតិបម្រុង សម្រាប់ការអភិវឌ្ឍគម្រោងស្ពាន-ថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ច

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 79
រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិការជាតិបម្រុង សម្រាប់ការអភិវឌ្ឍគម្រោងស្ពាន-ថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិការជាតិបម្រុង សម្រាប់ការអភិវឌ្ឍគម្រោងស្ពាន-ថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ បានថ្លែងថា ស្ពាននិងផ្លូវ ត្រូវកសាងឱ្យរួចរាល់ដំណាលគ្នា តែបើស្ពានកសាងរួចមុន គឺកាន់តែប្រសើរ ដើម្បីប្រជាជនបានឆ្លងកាត់ តែបើផ្លូវធ្វើរួចមុនស្ពាន នោះបានន័យថា អ្នកវិនិយោគនឹងខាតបង់ធំ តែបើស្ពានរួចមុនផ្លូវ នោះអត់បញ្ហាទេ គឹប្រជាពលរដ្ឋទទួលផលពីការឆ្លងស្ពានដោយមិនចាំបាច់ជិះទូកដរ។

លោកនាយករដ្ឋមន្ត្រី បានបន្តថា នេះជាចំណុចមួយ សូមឱ្យការពិតទៅលើការគិតគូររបស់រាជរដ្ឋាភិបាល និងការត្រៀមទុកបម្រុងថវិការរដ្ឋ ដែលបានសន្សំទុក សម្រាប់ការឆ្លើយតបជាមួយនឹងគម្រោងអភិវឌ្ឍផ្លូវ-ស្ពាន រីឯមិត្តចិនបានគ្រោងចំណាយថវិការ ៣ពាន់លានដុល្លារ ដោយប្រើរយៈពេល ៥០ឆ្នាំ ដើម្បីនឹងទាញប្រមូលដើមមកវិញ ដែលទុននោះមាន ២០% ក្រៅពីនោះខ្ចីធនាគារគឺ មាន៨០% ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅរយៈពេល ៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿនទាំងអស់ រួមទាំងខេត្តព្រះសីហនុ និងផ្លូវភ្នំពេញ-បាវិត នឹងក្លាយទៅជាផ្លុវល្បឿនលឿនរបស់កម្ពុជា ដែលត្រូវរដ្ឋជាអ្នកគ្រប់គ្រងដោយខ្លួនឯងវិញ៕

អត្ថបទទាក់ទង