ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន មានបំណងអញ្ជើញកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo មកលេងកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2413
    សម្តេចតេជោ ហ៊ុន សែន មានបំណងអញ្ជើញកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo មកលេងកម្ពុជាសម្តេចតេជោ ហ៊ុន សែន មានបំណងអញ្ជើញកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo មកលេងកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំតាមរយៈនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ ពីបំណងអញ្ជើញកំពូលកីឡាករលំដាប់ពិភពលោក Cristiano Ronaldo មកលេងប្រទេសកម្ពុជានៅថ្ងៃណាមួយ។ នេះបើតាមការបញ្ជាក់ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

    លោក ខៀវ កាញារីទ្ធ បានបញ្ជាក់នៅលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «តាមរយៈលោកនាយករដ្ឋមន្ត្រី Portugal សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមផ្តាំផ្ញើនូវសមានចិត្តរបស់យុវជនកម្ពុជា ទៅតារាបាល់ទាត់ Ronaldo និង សង្ឃឹមថា ថ្ងៃណាមួយ Ronaldo នឹងមកដល់កម្ពុជា ជាមិនខាន»។

    បំណងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំពោះមុខប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឹរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។

    សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក៏ធ្លាប់បានបង្ហើបពីការត្រៀមអញ្ជើញកីឡាករបាល់ទាត់លំដាប់ពិភពលោកចំនួន២រូប គឺ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ពេលស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលទៀតផង៕

    អត្ថបទទាក់ទង