ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្ហាញគោលការណ៍ ៤ចំណុច ដើម្បីពង្រឹងបច្ចេកទេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 16
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្ហាញគោលការណ៍ ៤ចំណុច ដើម្បីពង្រឹងបច្ចេកទេស សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្ហាញគោលការណ៍ ៤ចំណុច ដើម្បីពង្រឹងបច្ចេកទេស

គោរពតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំពិសេសមួយ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីពីសកម្មភាពនៃការប្រកួតកីឡាប្រដាល់គុនខ្មែរនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ជាលទ្ធផលក្រោយពីបានរៀបចំកិច្ចប្រជុំពិសេសមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានពិនិត្យ និងពង្រឹងឡើងវិញនូវ ៤ចំណុចមានដូចខាងក្រោម៖

  1. អនុវត្តបទបញ្ជាការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព។
  2. ប្រកាសឱ្យច្បាស់លាស់នូវលក្ខន្តិកៈនៃការប្រកួត ជាពិសេសចំនួនទឹកដល់កីឡាករ-កីឡាការិនី និងមហាជនឱ្យជ្រាបច្បាស់។
  3. ធ្វើការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល ចៅក្រមដែលដឹកនាំការប្រកួតបន្ថែមទៀត។
  4. គ្រប់គ្រង និងថែទាំអត្តពលិកជម្រើសជាតិឱ្យបានល្អ សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមខាងមុខនេះ។

លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើង ក្រោយបញ្ចប់កិច្ចប្រជុំរបស់ពេល ៤ម៉ោងនោះផងថា «សូមគោរពជម្រាបសួរបងប្អូនជាទីគោរព ក្រោយកិច្ចប្រជុំរយៈពេលជាង ៤ម៉ោងជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបុគ្គលពាក់ព័ន្ធ នេះគឺជាលទ្ធដែលទទួលបាន។ បងប្អូនខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានធ្វើនឹងអាចចាប់ផ្តើមកែប្រែមុខមាត់ខ្លះៗ ទាក់ទងជាមួយកីឡាគុនខ្មែររបស់យើង។ នេះគឺជាចំណុចចាប់ផ្តើមដ៏ល្អបងប្អូន បើមិនមានបញ្ហា ក៏មិនមានដំណោះស្រាយដែរ»

លោកបន្តទៀតថា «បើទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា គុនខ្មែរនឹងផ្លាស់ប្តូរមុខមាត់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ វត្តមានរបស់បងប្អូនបានកំពុងតែរុញគុនខ្មែរឲ្យរីកចម្រើនយ៉ាងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ។ បងប្អូនគុនខ្មែរគឺជាដួងព្រលឹងរបស់យើងទាំងអស់គ្នា។ ក្នុងនាមយើងជាកូនចៅជំនាន់ក្រោយ យើងមានភារកិច្ចក្នុងការ ថែរក្សា ការពារ អភិរក្ស និងលើកស្ទួយគុនខ្មែរឲ្យដល់កម្រិតពិភពលោក។ ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនឹងខិតខំតស៊ូបន្តទៀតដើម្បីឲ្យពិភពលោកស្គាល់គុនខ្មែររបស់យើង»

លោកថា វត្តមានរបស់បងប្អូនទាំងអស់គ្នាបានធ្វើឲ្យលោកមានកម្លាំងចិត្តយ៉ាងខ្លាំងខ្លា ពោលគឺមិនមានពេលណាដែលធ្វើការងារគុនខ្មែរអស់កម្លាំងឡើយ។ បងប្អូនគឺជាកម្លាំងចិត្ត ខណៈពេលដែលគុនខ្មែរគឺជាកេរមរតកដូនតាដ៏អស្ចារ្យ។

ខាងក្រោមនេះជាសេក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣៖