ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «បក្សប្រឆាំងបន្តប្រើនយោបាយប្រជាភិថុតដើម្បីបោកទឹកចិត្តពលរដ្ឋ»

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 48
លិខិតមិត្តអ្នកអាន៖ «បក្សប្រឆាំងបន្តប្រើនយោបាយប្រជាភិថុតដើម្បីបោកទឹកចិត្តពលរដ្ឋ» លិខិតមិត្តអ្នកអាន៖ «បក្សប្រឆាំងបន្តប្រើនយោបាយប្រជាភិថុតដើម្បីបោកទឹកចិត្តពលរដ្ឋ»

នៅថ្ងៃទី១១កុម្ភៈនេះ គណបក្សភ្លើងទៀនបានចេញសេចក្តីប្រកាសព័ត៌មានមួយដែលបង្ហាញអំពីលទ្ធផលនៃអង្គ សមាជរបស៎ខ្លួន។ គណបក្សនេះបានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាព ៩ ចំណុច និងសារនយោបាយអាទិភាព ៥ចំណុច។  ប្រភពផ្ទៃក្នុងបក្សភ្លើងទៀនឲ្យដឹងថា កាលពីថ្ងៃទី៩និង១០ ខែកុម្ភៈ ឆ្នាំ២០២៣ គណបក្សភ្លើងទៀនបានបើក សិក្ខាសាលាមួយនៅសណ្ឋាគារស្មាញលីញ ខេត្តសៀមរាប។ យោងតាមប្រភពផ្ទៃក្នុងបក្សក៏ដូចជាបុគ្គលិកសណ្ឋាគារបានបង្ហើបប្រាប់ថា «អ្នកនៅពីក្រោយខ្នងសណ្ឋាគារនេះ គឺ អតីតអគ្គលេខាបក្សសង្គ្រោះជាតិឈ្មោះ អេង ឆៃ អ៊ាង»។

នៅក្នុងការប្រជុំរយៈពេល២ថ្ងៃនោះ បក្សភ្លើងទៀនបានលើកប្រធានបទស្តីពី«ការកំណត់យុទ្ធសាស្ត្រនិង

គោលនយោបាយរបស់គណបក្សសម្រាប់ការចូលរួមបោះឆ្នោតឆ្នាំ២០២៣» និងគោលនយោបាយសម្រាប់រយៈពេល ៥ឆ្នាំដើម្បីយកទៅផ្សព្វផ្សាយក្នុងសមាជបក្សថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ 

ការប្រជុំនេះ ដឹកនាំដោយ ទាវ វណ្ណុល, សុន ឆ័យ, ចេប គីមអ៊ាង, លី សុធា រ៉ាយុត្តិ។ គោលនយោបាយសម្រាប់ការបោះឆ្នោតរបស់បក្សភ្លើងទៀនគឺសុទ្ធសឹងជានយោបាយប្រជាភិថុតិសុទ្ធសាធ ដែលបង្ហាញបញ្ជាក់ យ៉ាងច្បាស់ថា បក្សភ្លើងទៀនគឺជាបក្សដែលមិនឈរលើស្ថានភាពជាក់ស្តែងនោះឡើយ តែជាគណបក្សដែលតែងតែយកការស្រមើស្រមៃនិងដេកយល់សប្តិមកធ្វើជាគោលនយោបាយ។ 

គេនៅចាំបានថា អតីតបក្សសង្គ្រោះជាតិក៏ធ្លាប់បានសន្យាផ្តល់លុយឲ្យចាស់ៗអាយុ ៦០ ឆ្នាំឡើងចំនួន៤ម៉ឺន រៀលក្នុងមួយខែដែរ។ តែក្រោយទទួលបាន ៥៥ កៅអី ចាស់ៗជាច្រើនបានតាមទារលុយសន្យាតស្ងាត់ឈឹង។ ហើយឥឡូវនេះ នៅពេលជិតបោះឆ្នោត ក៏បានងាកមកប្រើស្ទីលបោកដដែលម្តងទៀត ដោយម្តងនេះគឺ

«បោកកាន់តែខ្លាំងជាងមុន» ពោលគឺឡើងពី៤ ម៉ឺនដល់ ២០ម៉ឺនរៀលតែម្តង។ នេះហើយដែលគេហៅថាសន្យាហួស មាឌ។ ខ្លួនឯងជិះកង់តែសន្យាឲ្យម៉ូតូដល់អ្នកបោះឆ្នោតដែលជារឿងគួរឲ្យអស់សំណើច។ 

ពាក់ព័ន្ធជាមួយប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកម្មករវិញ ក៏ពួកគេចេះតែដេកស្រម៉ៃ ហើយសន្យាដោយ

មិនបានឈរលើលទ្ធភាពជាក់ស្តែងនោះឡើយដែលទង្វើនេះគេហៅថា សន្យាខ្យល់ ពីព្រោះការសន្យាខ្យល់នេះពិតជាស្រួលណាស់ដោយគ្រាន់តែថាតាមការនឹកឃើញនិងនិយាយអោយរួចតែពីមាត់។ 

អ្វីដែលគួរឲ្យអស់សំណើចថែមទៀត នោះគឺការសន្យាធានាតម្លៃស្រូវនិងតម្លៃប្រេង ព្រមទាំងជីកសិកម្ម។ 

បើយោងតាមការសន្យានេះ អ្នកនយោបាយមួយក្រុមនេះ បើឈ្នះឆ្នោត ច្បាស់ជាធ្វើជាបក្សកុម្មុយនិស្តហើយពោលគឺធ្វើសេដ្ឋកិច្ចផែនការដោយបោះបង់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីចោលតែម្តងពីព្រោះនៅក្នុងប្រព័ន្ធ

សេដ្ឋកិច្ចទីផ្សារសេរីគ្មានប្រទេសណានៅក្នុងពិភពលោកយើងនេះអាចកំណត់តម្លៃប្រេងបាននោះទេ សូម្បីតែនៅសហរដ្ឋអាមេរិក ប្រទេសបារាំង និងបណ្តាប្រទេសផ្សេងៗទៀតក៏តម្លៃប្រេងចាំបាច់ត្រូវតែប្រែប្រួលទៅតាមតម្លៃទីផ្សារអន្តរជាតិដែរ។ ចុះហេតុអ្វីអ្នកដឹកនាំបក្សភ្លើងទៀនហ៊ានសន្យាធានាតម្លៃប្រេង? តើពួកគេធ្វើនយោបាយសំអាងលើអ្វី បើសូម្បីតែក្នុងប្រទេសប្រជាធិបតេយ្យធំៗ ដែលមេៗរបស់ពួកគេកំពុងរត់ទៅនៅជ្រកកោនក៏មិនអាចទប់តម្លៃប្រេងបានផងនោះ? នេះគឺជាចំណុចដែលប្រជាពលរដ្ឋ អ្នកបោះឆ្នោតត្រូវចេះ

ពិចារណាហើយ ដោយមិនអនុញ្ញាតឲ្យក្រុមនេះបោកបានទៀតនោះទេ។

បើនិយាយពីប្រភពហិរញ្ញវត្ថុរបស់ក្រុមប្រឆាំងជ្រុលនិយមវិញ ពេលនេះក៍កំពុងតែយ៉ាប់យ៉ឺនខ្លាំងណាស់។ អ្នកធ្លាប់គាំទ្រនិងធ្លាប់ផ្តល់លុយកាក់កាលពីមុន បានសម្រេចចិត្តបញ្ឈប់ដំណើរផ្សងព្រេងគ្មានទិសដៅរបស់ខ្លួនជាមួយក្រុមអ្នកនយោបាយប្រជាភិថុតិដែលពោរពេញទៅដោយការបោកប្រាស់នេះទៀតហើយដែរ។ 

បច្ចុប្បន្ន ពួកគេរៃអង្គាសលុយពីខ្មែរក្រៅស្រុកលែងសូវបានទៀតហើយពីព្រោះអ្នកធ្លាប់គាំទ្របក្សប្រឆាំងបានងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាស្ទើរតែអស់ទៅហើយ។ ចំណែកអ្នកដែលនៅសេសសល់មួយដំបរស្វាក៏កំពុងឈ្លោះគ្នា ខាំគ្នា បែកបាក់ខ្ទេចខ្ទីអស់ដែរ។ ប៉ុន្តែស្ថិតក្នុងស្ថានភាពបែបនេះហើយ តែបក្សប្រឆាំងនៅមានមុខមកហ៊ានសន្យាហួសមាឌដើម្បីបោកប្រាស់ប្រជាពលរដ្ឋក្នុងស្រុក ទៀត។ 

យោងតាមប្រភពផ្ទៃក្នុងបក្សក៏ដូចជាបុគ្គលិកសណ្ឋាគារក៍បានបង្ហើបប្រាប់ថែមទៀតថា ចំពោះកម្មវិធីនយោបាយ៩ចំណុច សម្រាប់រយៈពេល ៥ឆ្នាំដែលបានសម្រេចដោយអង្គប្រជុំកាលពីថ្ងៃ ទី១០ កុម្ភៈវិញ ក៏មាន ចំណុចដ៍គ្រោះថ្នាក់ ហើយដែលអ្នកវិនិយោគ ជាពិសេស ប្រជាពលរដ្ឋខ្មែរត្រូវតែប្រយ័ត្នបំផុតនោះគឺគោលនយោបាយរឹបអូសដីធ្លីដែលពួកគេចោទថាជាដីរបស់រដ្ឋ។ កន្លងទៅនេះ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅលើដីរបស់រដ្ឋច្រើនណាស់តាមរយៈនយោបាយស្បែកខ្លាដោយកាត់ឆ្វៀលដីរបស់រដ្ឋដែលពលរដ្ឋធ្លាប់អាស្រ័យផលជូនពលរដ្ឋរស់នៅតែម្តង។ ដីទាំងនោះគឺជាដីព្រៃ ឬដីតាមមាត់បឹង ស្ទឹងទន្លេជាដើម។ ល។ តែនៅក្នុងគោលនយោបាយរបស់បក្សភ្លើងទៀន គឺត្រូវរឹបអូសយកដី ទាំងនោះមកវិញ ដែលនេះជាការបញ្ជាក់ពីប្រភពផ្ទៃក្នុងដែលបានចូលរួមប្រជុំ។

គេនៅចាំបានថា មេបក្សប្រឆាំងជ្រុលនិយមនេះធ្លាប់បានប្រកាសថា បើពួកគេឈ្នះឆ្នោតនឹងរឹបអូសទ្រព្យសម្បត្តិ ដីធ្លីពីអ្នកមានមកចែកអ្នកក្រ។ នេះគឺជាគោលនយោបាយរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលឥឡូវនេះហាក់ដូចជាត្រូវបានគេបង្កប់នៅក្នុងកម្មវិធីនយោបាយរបស់បក្ស។

គួរកត់សម្គាល់ផងដែរថា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសពិតជាបានយល់ច្បាស់អស់ហើយអំពីល្បិចកលបោកប្រាស់និងពិសពុលរបស់ក្រុមប្រឆាំងជ្រុលនិយម។ ហេតុដូច្នេះហើយបានជាពួកគេងាកមកចូលរួមជីវភាពជាមួយគណបក្សកាន់អំណាចវិញដោយសារពួកគេយល់ច្បាស់ថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន គឺជារដ្ឋាភិបាលដែលដឹកនាំប្រទេសជាតិដោយឈរលើការពិតជាក់ស្តែងនិងភាពប្រាកដនិយម។ 

ការតំឡើងប្រាក់ខែជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន និងកម្មករ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើជាបន្តបន្ទាប់ដោយឈរលើលទ្ធភាពជាក់ស្តែង ស្របតាមកំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ទាំងមន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន កម្មករ ក៏ដូចជាពលរដ្ឋទូទៅ កំពុងសប្បាយរីករាយនឹងកំណើនជីវភាពរបស់ខ្លួន ហើយសង្ឃឹមថា ទៅថ្ងៃអនាគត ពួកគេនឹងកាន់តែមានជីវភាពល្អប្រសើរឡើងជាលំដាប់ ពោលគឺនៅជាមួយគណបក្សរបស់លោក ហ៊ុន សែន មានទាំងសន្តិភាព 

ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនិងជីវភាពគ្រួសារប្រកបដោយភាពប្រាកដនិយម ដែលផ្ទុយទាំងស្រុងពីក្រុមសន្យាខ្យល់ដែលតែងតែដាក់ចេញនូវគោលនយោបាយប្រជាភិថុតិនិងប្រជោនិយមនៅរៀងរាល់រដូវឃោសនាបោះឆ្នោតនោះឡើយ។ ពលរដ្ឋខ្មែរក៏រឹតតែខ្លាចរអាថែមទៀតនូវការអនុវត្តនយោបាយរបស់របបបនប្រល័យពូជសាសន៍ប៉ុល ពត៕

ដោយ : អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង