ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យរបៀបវារៈចំនួន៥ និងបានកំណត់យកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 43
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យរបៀបវារៈចំនួន៥ និងបានកំណត់យកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យរបៀបវារៈចំនួន៥ និងបានកំណត់យកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥

ប្រធានរដ្ឋសភា លោក ហេង សំរិន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យរបៀបវារៈចំនួន៥ និងបានកំណត់យកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥។

ចំពោះរបៀបវារៈទាំង៥ ដែលអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើក យកពិនិត្យនាពេលនេះរួមមាន៖

  • ១. ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ ឈ្នួលអប្បរមា,
  • ២.ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ៨៧ ចំណងជើងចំណុច (គ) ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារដែលត្រូវប្រកាសអោយប្រើ ដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧,
  • ៣. ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥
  • មាត្រា៥៦ មាត្រា៥៧ មាត្រា៦៥ មាត្រា ៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដាកម្ពុជា ដែលត្រូវ ប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០០៧,
  • ៤.ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋាភាលើកទី១០ នីតកាលទី ៥ នូវៈ ១.សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី, ២.សេចក្តី ព្រាងច្បាប់ស្តីពីសញ្ជាតិ, ៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តី ពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី និង ៤.សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៤៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០០១។
  • ៥. ក្រៅពីនេះអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានពិនិត្យសេចក្តី ព្រាងរបៀបវារៈទី៥ ទី៦ ទី៧ ទី៨ និងកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ ហើយបើតាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអោយដឹងថា សម័យប្រជុំរដ្ឋសភានេះនឹងធ្វើការពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ ចំនួនទៀតផងដែរ ៕

អត្ថបទ៖ សាវឿន

អត្ថបទទាក់ទង