ខ្មែរប៉ុស្ដិ៍ Close

ដំណឹងល្អ! ខ្សែរថភ្លើង ពីភ្នំពេញដល់ព្រំដែនថៃ នឹងដាក់ឲ្យប្រើប្រាស់នៅខែកក្កដា ខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33
ដំណឹងល្អ! ខ្សែរថភ្លើង ពីភ្នំពេញដល់ព្រំដែនថៃ នឹងដាក់ឲ្យប្រើប្រាស់នៅខែកក្កដា ខាងមុខនេះ ដំណឹងល្អ! ខ្សែរថភ្លើង ពីភ្នំពេញដល់ព្រំដែនថៃ នឹងដាក់ឲ្យប្រើប្រាស់នៅខែកក្កដា ខាងមុខនេះ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ខ្សែ​រថភ្លើង​ភាគខាង​ជើង ភ្នំពេញ-ប៉ោយប៉ែត ដែលមាន​ប្រវែង​ផ្លូវសរុប ៣៨៦​គីឡូម៉ែត្រ នៅ​ថ្ងៃ​ទី ៤ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ​ហើយ​។ ដូចនេះ​មាន​ន័យ​ថា ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាំង​ពី​ភ្នំពេញ​ រហូត​ដល់​ព្រំដែន​ថៃ។

នៅចុងខែនេះ ខ្សែរថភ្លើងមួយទៀត ចាប់ផ្ដើមដឹកអ្នកដំណើរហើយ

ក្រុមហ៊ុន Royal Railway Cambodia កំពុង​សាងសង់ និង​ជួស​ជុល​ខ្សែ​រថភ្លើង​ជា​ច្រើន​ដំណាក់​កាល​ ដើម្បី​ត​ភ្ជាប់​មក​រាជធានី​ភ្នំពេញ យ៉ាង​សស្រាក់សស្រាំ​។ ក្នុង​នោះ​ត្រូវ​តភ្ជាប់​ពី​ខេត្ត​មួយ​ ទៅ​ខេត្ត​មួយមាន​ដូចជា៖

  • ការ​តភ្ជាប់​ខ្សែ​រថភ្លើង ពី​សិរីសោភ័ណ-បាត់ដំបង គ្រោង​នឹង​បញ្ចប់​ការ​ស្តា និង​សាងសង់​ នៅចុង​ខែ​មេសា ឆ្នាំ​២០១៨។
  • បន្ទាប់​មក​ត្រូវ​តភ្ជាប់​ពី​បាត់ដំបង-ពោធិ៍សាត់ គ្រោងនឹង​បញ្ចប់​ការ​ស្ដា និង​សាងសង់​ នៅចុង​ខែ​ឧសភា ឆ្នាំ​២០១៨។
  • ដំណាក់​កាល​ចុង​ក្រោយ​ត្រូវ​តភ្ជាប់​ពី​ពោធិ៍សាត់-ភ្នំពេញ ( បាត់ដឹង ) គ្រោង​នឹង​បញ្ចប់​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨។

ការ​តភ្ជាប់​នេះ​​ត្រូវ​ចំណាយ​ពេល​វេលា​ជា​ច្រើន​ខែ ហេតុនេះ​ហើយ​ទើប​តែ​បញ្ចប់​នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ។ ផ្លូវដែក​​ពី​ភ្នំពេញ-ប៉ោយប៉ែត គ្រោងនឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៨៥​លាន​ដុល្លារ ដែលជា​ថវិកា​ជាតិ។ នេះ​បើ​តាម​ប្រភព​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន៕