ខ្មែរប៉ុស្ដិ៍ Close

សំរាមប្រមាណ ៤តោនក្នុងមួយថ្ងៃក្នុងឃុំចំនួន ២ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានដុតក្នុងឡតាមបច្ចេកទេសរបស់ក្រសួងបរិស្ថាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 53
សំរាមប្រមាណ ៤តោនក្នុងមួយថ្ងៃក្នុងឃុំចំនួន ២ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានដុតក្នុងឡតាមបច្ចេកទេសរបស់ក្រសួងបរិស្ថាន សំរាមប្រមាណ ៤តោនក្នុងមួយថ្ងៃក្នុងឃុំចំនួន ២ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានដុតក្នុងឡតាមបច្ចេកទេសរបស់ក្រសួងបរិស្ថាន

សំរាមជាបញ្ហាមួយដែលត្រូវបានក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាត និងប្រមូលសម្រាប់យកទៅឆ្នៃ ឬដុតចោល។

ក្រោមការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាមមួយដែលមានអានុភាពដុតសម្រាមបាន ៨តោន ទៅ ១០តោន ក្នុងមួយថ្ងៃដល់ស្រុកក្រឡាញ់ ដើម្បីធ្វើការដុតសម្រាមប្រចាំថ្ងៃ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋរស់ឃុំចំនួន ២ ដែលស្ថិតក្នុងទីប្រជុំជនស្រុកក្រឡាញ់បានប្រើប្រាស់សំរាមប្រមាណ ៤តោនក្នុងមួយថ្ងៃ ហើយសំរាមដែលប្រមូលបានគឺត្រូវយកទៅដុតក្នុងឡសំរាមដែលស្ថិតក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។

អត្ថបទទាក់ទង